ដោយផ្អែកលើគ្រូពេទ្យឯកទេសភ្នែក (optometrist) ស្រវាំងភ្នែកគឺជាលក្ខខណ្ឌមួយដែលកើត ឡើងនៅពេលដែលភ្នែករបស់អ្នកបានបាត់បង់ភាពច្បាស់នៃចក្ខុវិញ្ញាណ ហើយសាច់ដុំភ្នែករបស់អ្នកមានភាពតឹងរ៉ាំរ៉ៃ។ នៅដំណាក់កាលនេះអ្នកនឹងមានអារម្មណ៍ថារលាកនៅលើភ្នែកទាំងពីរឈឺក្បាលជាខ្លាំង និងរមាស់។
នៅទីនេះក៏មានវិធីធម្មជាតិ និងសាមញ្ញដែលអ្នកអាច ប្រើដើម្បីអោយចក្ខុវិញ្ញាណបានច្បាស់មកវិញ។ វិធីទាំងនោះមានដូចជា៖
នៅពេលដែលអ្នកធ្វើការជាមួយកុំព្យូទ័រយៈពេលយូរ
• ចំនាយ៥នាទីសម្រាកភ្នែកបន្ទាប់ពីសម្លឹងកុំព្យូទ័រ១ម៉ោង។ សូមព្យាយាមដើម្បីផ្លាស់ប្តូរ ការផ្តោតអារម្មណ៍របស់អ្នកនៅលើវត្ថុផ្សេងទៀតនៅក្នុងចម្ងាយផ្សេងគ្នា។
• សូមប្រាកដថាអ្នកកំពុងធ្វើការនៅក្នុងកន្លែងមានពន្លឺបានត្រឹមត្រូវ។
• ធ្វើការជាមួយម៉ូនីទ័រLCD ជំនួសអោយអេក្រង់CRT។
• លៃតម្រូវទីតាំងនៃម៉ូនីទ័ររបស់អ្នកនិងកៅអីរបស់អ្នកដើម្បីទទួលបានទីតាំងសម្រាក និងជៀសវាងភ្នែក និងរាងកាយអស់កម្លាំងខ្លាំងពេច។
នៅពេលដែលអ្នកនៅឯផ្ទះ
• ជៀសវាងមើលទូរទស្សន៍យូរពេកដោយគ្មានការសំរាកភ្នែកសោះ។
• មានពេលសម្រាប់គេងដែលអាចជួយកាត់បន្ថយការប្រឹងនៃភ្នែករបស់អ្នក។
ធ្វើលំហាត់ប្រាណភ្នែកសាមញ្ញមួយចំនួននៅពេល និងកន្លែងដែលអ្នកអាចធ្វើបាន។
• ត្រដុសដៃរបស់អ្នកអោយក្តៅ ហើយបន្ទាប់មកដាក់បាតដៃរបស់អ្នកនៅលើភ្នែក របស់អ្នក។ មានអារម្មណ៍ថាក្ដៅ និងទទួលបានការសម្រាកដើម្បីបន្ធូរភាពតានតឹង ទាំងអស់។
• បង្វិលគ្រាប់ភ្នែករបស់អ្នកឡើងលើ និងចុះក្រោម ជារាងរង្វង់រយៈពេលប្រាំនាទី បីទៅប្រាំដងក្នុងមួយថ្ងៃ។
• ព្រិចភ្នែកអោយបានញឹកញាប់ដើម្បីរក្សាភ្នែករបស់អ្នកអោយមានសំណើម។ ការព្រិច ក៏នឹងជួយផ្តោតលើអ្វីមួយបានប្រសើរជាងមុនផងដែរ៕