ប្រសិនបើអ្នកមានអារម្មណ៍ធ្លាក់ទឹកចិត្ត, វាជារឿងល្អបំផុតដើម្បីធ្វើអ្វីមួយអំពីវា។ ជំងឺធ្លាក់ទឹកចិត្តនឹងមិនបាត់ទៅវិញដោយខ្លួនវានោះទេ។ បន្ថែមពីការជួយពីសំណាក់គ្រូពេទ្យ, វិធីសាស្ត្រ៥យ៉ាងខាងក្រោមនេះ អ្នកអាចធ្វើវាបានដោយផ្តល់នូវភាពប្រសើរឡើង។
លំហាត់ប្រាណ៖ ចំណាយពេលក្នុងការដើរ១៥ ទៅ៣០នាទីជារៀងរាល់ថ្ងៃ ឬរាំ, ដើរញាប់ ឬជិះកង់ប្រសិនបើអ្នកចូលចិត្ត។ អ្នកដែលមានការធ្លាក់ទឹកចិត្ត អាចមិនមានអារម្មណ៍សកម្មនោះទេ។ ប៉ុន្តែសូមធ្វើអោយខ្លួនអ្នកសកម្ម (សុំអោយមិត្តភិក្តធ្វើលំហាត់ប្រាណជាមួយប្រសិនបើអ្នកត្រូវការការលើកទឹកចិត្តនោះ)។ នៅពេលដែលអ្នកធ្វើលំហាត់ប្រាណអោយក្លាយជាទម្លាប់, វានឹងមិនយូរនោះទេដើម្បីសម្គាល់ពីភាពខុសប្លែកគ្នាចំពោះអារម្មណ៍របស់អ្នកនោះ។
ផ្តល់នូវអាហារដែលផ្តល់នូវសុខភាពចំពោះខ្លួនអ្នក៖ ជំងឺធ្លាក់ទឹកចិត្តអាចប៉ះពាល់ដល់ចំនង់នៃការញ៉ាំអាហារ។ មនុស្សម្នាក់អាចមិនមានអារម្មណ៍ញ៉ាំ ប៉ុន្តែអ្នកខ្លះវិញអាចញ៉ាំច្រើនទៅវិញ។ ប្រសិនបើជំងឺធ្លាក់ទឹកចិត្តបានប៉ះពាល់លើការញ៉ាំរបស់អ្នក, អ្នកត្រូវការគិតបន្ថែមពីការញ៉ាំអាហារដែលត្រឹមត្រូវ។ ចំណីអាហារអាចជះឥទ្ធិពលលើអារម្មណ៍ និងថាមពលរបស់មនុស្ស។ ដូចនេះ សូមញ៉ាំផ្លែឈើ និងបន្លែ ហើយញ៉ាំអោយបានទៀងទាត់ (ទោះបីជាអ្នកមិនមានអារម្មណ៍ឃ្លានក៏ដោយ, សូមញ៉ាំវាក្នុងបរិមាណតិច)។
កំណត់ពីបញ្ហា ហើយគិតអំពីវា៖ សាកល្បងកំណត់ពីស្ថានភាពនានាដែលធ្វើអោយមានការធ្លាក់ទឹកចិត្ត។ នៅពេលដែលអ្នកគិតថាមានអ្វីកើតឡើងទៅលើអារម្មណ៍របស់អ្នក និងមកពីមូលហេតុអ្វីនោះ, សូមនិយាយអំពីបញ្ហានោះទៅកាន់មិត្តភិក្តស្និទ្ធស្នាលរបស់អ្នក។ ការនិយាយ គឺជាមធ្យោបាយមួយដើម្បីបញ្ចេញនូវអារម្មណ៍ និងទទួលបានការយល់ចិត្ត។ ប្រសិនបើមិនមាននរណាម្នាក់ដែលត្រូវប្រាប់ទេនោះ, សូមបង្ហាញអារម្មណ៍នោះដោយសារសរសេរនៅក្នុងសៀវភៅកំណត់ហេតុ។
នៅពេលដែលអ្នកបានបង្ហាញពីគំនិត និងអារម្មណ៍នោះហើយ, សូមគិតទៅរកអ្វីដែលជាវិជ្ជមានវិញ។ ប្រើប្រាស់សកម្មភាពដើម្បីដោះស្រាយបញ្ហា។ សូមរកជំនួយប្រសិនបើអ្នកត្រូវការវា។ ការមានអារម្មណ៍ទាក់ទងទៅនឹងមិត្តភិក្ត ឬគ្រួសារអាចជួយបន្ថយអាការៈធ្លាក់ទឹកចិត្តបាន។
បង្ហាញខ្លួនរបស់អ្នក៖ ជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត, ភាពច្នៃប្រឌិត និងអារម្មណ៍នៃការសប្បាយរបស់មនុស្សអាចហាក់ដូចជាត្រូវបានរាំងស្ទះ។ លំហាត់ប្រាណដល់ការស្រមើស្រមៃរបស់អ្នក (គូរ, សរសេរ, រាំ) និងការធ្វើរបៀបនេះអាចផ្តល់អោយអ្នកនូវអារម្មណ៍វិជ្ជមានមកវិញ។ ចំណាយពេលលេងជាមួយនឹងមិត្តភិក្ត ឬសត្វចិញ្ចឹម ឬធ្វើអ្វីដែលផ្តល់អោយអ្នកសប្បាយរីករាយ។ រកអ្វីដែលធ្វើអោយអ្នកសើច ដូចជាមើលរឿងកំប្លែងជាដើម។ ការសើចអាចធ្វើអោយអារម្មណ៍របស់អ្នកមានភាពប្រសើរឡើង។
មើលអ្វីដែលល្អៗ៖ ជំងឺធ្លាក់ទឹកចិត្តប៉ះពាល់លើគំនិតរបស់មនុស្ស, ធ្វើអោយអ្វីៗប្រែជាអវិជ្ជមាន និងអស់សង្ឃឹម។ ប្រសិនបើជំងឺធ្លាក់ទឹកចិត្តធ្វើអោយអ្នកមានគំនិតអវិជ្ជមាននោះ, សូមធ្វើការគិតអំពីអ្វីដែលជារឿងល្អនៅក្នុងជីវិតវិញ។ សាកល្បងសម្គាល់នូវរឿងមួយ, បន្ទាប់មកសាកល្បងគិតរឿងមួយផ្សេងទៀត។ ពិចារណាភាពរឹងមាំ, ការជូនពរជាដើម។ ភាគច្រើន, សូមកុំភ្លេចអត់ធ្មត់ដល់ខ្លួនអ្នក។ ជំងឺធ្លាក់ទឹកចិត្តត្រូវការចំណាយពេលដើម្បីអោយជាសះស្បើយ៕