ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបន្លែដែលអាចធ្វើឲ្យនារីញ៉ាំក្នុងពេលមករដូវធ្វើឲ្យស្បែកស្អាត។ តើមានអ្វីខ្លះទៅ?
- អ្នកអាចបរិភោគប៉េងប៉ោះបាន ព្រោះក្នុងនោះមានផ្ទុកវីតាមីនសេខ្ពស់ ដោយធ្វើឲ្យស្បែកមុខស្អាតខ្លាំងណាស់ ក្រោយពេលដែលបរិភោគច្រើន។ ដូចនេះ អ្នកអាចយកមកធ្វើម្ហូបពិសារបាន នោះអ្នកនឹងអាចទទួលបានស្បែកមុខដែលប្រៀបបានដូចជាទេពធីតាអញ្ចឹង។
- នៅក្នុងផ្កាខាត់ណាមានផ្ទុកសារធាតុដែលជួយប្រឆាំងនឹងភាពចាស់របស់នារី ថែមទាំងអាចជំនួយដល់សុខភាពទៀតផង។ ដូចនេះ អ្នកអាចទិញបន្លែមួយនេះមកឆារញ៉ាំបាន នោះអ្នកនឹងមានស្បែកមុខដែលក្មេងមិនងាយចាស់នោះឡើយ។
- នៅក្នុងពេលដែលអ្នកមករដូវ បើអ្នកពិសារពពុះសណ្តែកច្រើន នោះវានឹងជួយប៉ូវឈាមអ្នកណាស់។ ជាពិសេស ក៏អាចជួយប្រឆាំងនឹងភាពចាស់ផងដែរ។ ដូចនេះ អ្នកគួរតែបរិភោគដើម្បីសុខភាពរបស់អ្នក ព្រមទាំងសម្រេស់របស់អ្នកផងដែរ៕