ការឈឺពោះបែបប្រកាំង មិនមែនជាការឈឺក្បាលបែបប្រកាំងឡើយ។ វាគ្រាន់តែជារឿងមួយដែលគេនិយាយអំពីការឈឺពោះប៉ុណ្ណោះ។ យ៉ាងណាមិញ ការឈឺក្បាលបែបប្រកាំង និងឈឺពោះបែបប្រកាំងបង្កឡើងដោយមូលហេតុតែមួយទេ។ លើសពីនេះទៅទៀត អ្នកជំនាញនិយាយថា វាទំនងខ្លាំងសម្រាប់អ្នកដែលធ្លាប់មានអាការៈឈឺពោះបែបប្រកាំងក្នុងការកើតអាការៈឈឺក្បាលបែបប្រកាំងទៀត។
មូលហេតុ
គ្រូពេទ្យមិនបានដឹងច្បាស់ថា ហេតុអ្វីបានជាមានការឈឺពោះបែបប្រកាំងបែបនេះ។ ប៉ុន្តែពួកគេប្រាកដថា មូលហេតុរបស់វាគឺដូចគ្នានឹងអ្វីដែលធ្វើឲ្យឈឺក្បាលបែបប្រកាំង។ ស្ត្រេស និងការប្រែប្រួលអារម្មណ៍ខ្លាំងអាចជាដើមហេតុនាំឲ្យឈឺពោះបែបប្រកាំងដូចគ្នានឹងឈឺក្បាលបែប្រកាំងអ៊ីចឹង។ មូលហេតុផ្សេងៗទៀតមានដូចជា ការមិនស្រួលក្នុងខ្លួនដោយសារចលនា អស់កម្លាំង និងញ៉ាំអាហារដែលនាំឲ្យឈឺក្បាលបែបប្រកាំងដូចជា សូកូឡា ហ្វ្រូមាត សណ្តែកដី និងសាច់កៃឆ្នៃ។
អ្នកជំនាញជាច្រើនបានបន្ថែម វាមានអំណះអំណាងមួយដែលនិយាយថា ការឈឺពោះបែបប្រកាំងអាចកើតឡើងជាលក្ខណៈគ្រួសារបាន។ តាមពិតទៅ ក្មេងដែលកើតពីឪពុកម្តាយឈឺពោះបែបបនេះគឺទំនងជាឈឺអ៊ីចឹងតាមដែរ ឬក៏ឈឺក្បាលបែបប្រកាំងទៀត។ អាការៈបែបនេះកើតឡើងលើក្មេងស្រីច្រើនជាងក្មេងប្រុស។
រោគសញ្ញា
ការឈឺពោះបែបប្រកាំងងាយនឹងធ្វើឲ្យឈឺចាប់នៅជុំវិញផ្សិត ដែលវាអាចមានពីកម្រិតតិចតួចទៅធ្ងន់ធ្ងរ។ ការឈឺចាប់បែបនេះច្រើនតែឈឺងំ។ ការឈឺពោះបែបប្រកាំងអាចកើតឡើងយូរបំបផុតពីមួយម៉ោងទៅ ៣ថ្ងៃ។ នៅពេលលែងឈឺ វាក៏លែងមានអាការៈអ្វីទៀតដែរ។ ក្មេងដែលឈឺពោះបែបប្រកាំងគឺមានសុខភាពល្អទេ ហើយក៏មិនមានសញ្ញាពាក់ព័ន្ធអ្វីទៀតដែរ។
ក្រៅពីឈឺចាប់នៅតំបន់ផ្សិត អាការៈផ្សេងៗទៀតអាចមានដូចជា មិនឃ្លានអាហារ ចង្អោ ក្អួត និងស្បែកស្លេកស្លាំង។ ចាប់តាំងពីការឈឺពោះបែបប្រកាំងទំនងជាបង្ករោគសញ្ញាស្រដៀងគ្នានឹងបញ្ហាផ្សេងៗទៀតនៅផ្លូវក្រពះពោះវៀនលើកុមារនោះ យកល្អគួរតែទៅជួបគ្រូពេទ្យដើម្បីគាត់អាចធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវផង។
ការព្យាបាល
អ្វីដែលញឹកញាប់នោះគឺថា ថ្នាមដែលប្រើដម្បីបំបាត់ការឈឺក្បាលបែបប្រកាំងក៏អាចប្រើលើករណីឈឺពោះបែបប្រកាំងដែរ។ វាអាចជាថ្នាំពពួក Non-steroidal Anti-inflammatory Drugs (NSAIDs)។
ដើម្បីបន្ថយការឈឺចាប់នេះកើតឡើងទៀត អ្នកអាចប្រើវិធីបង្ការដូចគ្នានឹងការបង្ការការឈឺក្បាលបែបប្រកាំងដែរ។ ឧទាហរណ៍ ចូរចៀសវាងការខ្សោះជាតិទឹក និងព្យាយាមញ៉ាំទឹកឲ្យបានគ្រប់គ្រាន់៕