ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយដល់ស្បែករបស់នារីខ្លាំង។ តើមានអ្វីខ្លះទៅ?
- ក្នុងផ្លែម្នាស់មានសារធាតុដែលអាចជួយជម្រះជាតិពុលក្នុងពោះវៀនបានយ៉ាងល្អ។ ជាពិសេស ក្រោយពេលដែលអ្នកញ៉ាំរួច ស្បែករបស់អ្នកនឹងប្រែជាស ហើយមានលក្ខណៈភ្លឺរលោងតែម្តង។
- ក្នុងផ្លែប៊័រ ក៏មានផ្ទុកសារធាតុចិញ្ចឹមច្រើន ព្រមទាំងវីតាមីនទាំងឡាយដែលអាចជួយដល់សុខភាព ព្រមទាំងស្បែកអ្នកបានយ៉ាងល្អផងដែរ។
- ក្នុងផ្លែប៊្លូបឺរី មានផ្ទុកសារធាតុដែលអាចជួយការពារស្បែកអ្នកពីពន្លឺព្រះអាទិត្យ។ ជាពិសេស ក៏ជួយការពារស្បែកអ្នកមិនឲ្យកើតមានស្នាមអ៊ុចខ្មៅផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ស្បែកអ្នកនឹងភ្លឺរលោងព្រមទាំងមានលក្ខណៈតឹងផងដែរ។
- ប្រសិនជាអ្នកចង់ការពារស្បែកអ្នកពីស្នាមជ្រួញទាំងឡាយ ព្រមទាំងចង់ឲ្យស្បែកប្រែជាសស្អាត អ្នកអាចពិសារផ្លែក្រូចបាន ព្រោះក្នុងនោះមានផ្ទុកសារធាតុច្រើនណាស់ដែលអាចជួយដល់ស្បែក។
- ក្នុងទំពាំងបាយជូរ មានសារធាតុម្យ៉ាងដែលអាចជួយកោសិកាស្បែកថ្មីឆាប់ដុះឡើងមក។ ដូចនេះ ស្បែករបស់អ្នកនឹងមានលក្ខណៈស្អាតខ្លាំងណាស់ដោយមិនចាំបាច់ប្រើគ្រឿងសម្អាងឡើយ។
- ស្នាមជ្រួញតូចៗនឹងបាត់អស់ ហើយមិនងាយកើតឡើងវិញ ក្រោយពេលដែលអ្នកបរិភោគផ្លែស្វាយរួច។ ដូចនេះ អ្នកអាចញ៉ាំផ្លែស្វាយបាន។
- ក្នុងក្រូចឆ្មារមានផ្ទុកវីតាមីនសេ និងវីតាមីនអាច្រើន ដោយធ្វើឲ្យស្បែកអ្នកប្រែពីខ្មៅមកជាសវិញ។ អ្នកអាចពិសារក្នុងពេលយប់បាន ទើបអាចទទួលបានប្រសិទ្ធភាពខ្ពស់។
- ក្នុងផ្លែផាសិន មានផ្ទុកវីតាមីនច្រើនណាស់ ដោយជួយធ្វើឲ្យស្បែកអ្នកស។ ដូចនេះ អ្នកអាចពិសារផ្លែឈើទាំង៨មុខនេះបាន ដើម្បីស្បែកអ្នកប្រែជាស្អាត ស និងភ្លឺរលោងខ្លាំង៕