ដោយយោងទៅតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ជំងឺមហារីកទាំងអស់មានចាប់ពី ៣០ ទៅ៣៥ភាគរយ ដែលអាចបង្ការបាន ។ ខណៈពេលដែល ជំងឺមហារីកគឺជាជំងឺកើតឡើងដោយរបៀបរស់នៅដែលអាចបង្ការបានតាមរយៈការរស់នៅល្អ ញ៉ាំអាហារផ្តល់សុខភាព ប៉ុន្តែចំពោះមហារីកខួរក្បាលវិញ វាគឺជាលទ្ធផលដោយផ្ទាល់មួយនៃការបំបែកហ្សែនភ្លាមៗក្នុងកោសិការខួរក្បាលណាមួយ។ ដូច្នេះ អ្នកប្រហែលជាមិនអាចលុបបំបាត់ឱកាសនៃការកើតជំងឺនេះទេ ប៉ុន្តែអាចបន្ថយការប្រឈមនឹងវាបាន។
ខាងក្រោមនេះគឺជារឿង ៤យ៉ាង ដែលគ្រូពេទ្យជំនាញខាងសរសៃប្រសាទចង់ឲ្យអ្នកបានដឹង៖
ចូរយល់ដឹងអំពីប្រវត្តជំងឺក្នុងគ្រួសារ
ការយល់ដឹងនេះគឺរួមផ្សំទាំងករណីជំងឺមហារីក និងដុំសាច់មហារីកផង។ បើសិនជាគ្រួសារអ្នកកំពុងតែមានការប្រឈមខ្ពស់នឹងជំងឺដំណរពូជ ជាពិសេសមហារីកខួរក្បាល យកល្អគួរតែធ្វើការប្រុងប្រយ័ត្នឲ្យហើយទៅ។ កាលណាយល់ដឹងអំពីរឿងនេះលឿន វាក៏អាចជាវិធីសាស្ត្រមួយដើម្បីសម្គាល់អំពីអាការៈជំងឺមហារីកខួរក្បាលទាន់ពេលវេលាបានដែរ។
ការប៉ះពាល់នឹងកាំរស្មី
កាំរស្មីចេញពីទូរស័ព្ទ ម៉ៃក្រូវ៉េវ និងខ្សែភ្លើងធំៗ គឺមិនមានអ្វីទាក់ទងនឹងមហារីកខួរក្បាលទេ។ កាំរស្មីអ៊ីយ៉ុងដែលចេញពីការប៉ះពាល់ខ្លាំងនឹងកាំរស្មីអ៊ិច កាំរស្មីហ្គាម៉ា និងទម្រងកាំរស្មីកម្លាំងខ្ពស់ផ្សេងៗទៀតសុទ្ធតែអាចបំផ្លាញ DNA ដែលជាហេតុនាំឱ្យប្រឈមខ្លាំងនឹងមហារីក។ វិធីសាស្ត្រដ៏ល្អដើម្បីយល់ដឹង និងសម្គាល់ការប្រឈមមុខនោះ គឺកាត់បន្ថយការប៉ះពាល់នឹងកាំរស្មីខាងលើឲ្យបានច្រើនបំផុត។
យល់ដឹងទំនាក់ទំនងរវាងអាយុ និងមហារីក
ខណៈពេលដែល អាយុមិនមែនជាកត្តាជំរុញនាំឲ្យកើតមហារីកខួរក្បាលនោះ តែការប្រឈមមុខនឹងកើនឡើងនៅពេលអ្នកអាយុកាន់តែច្រើន ជាពិសេសចាប់ពី ៤០ឆ្នាំឡើង។ ការយល់ដឹងអំពីទំនាក់ទំនង និងអ្វីដែលបានប្រែប្រួលលើរាងកាយតាមអាយុ ក៏អាចជួយអ្នកសម្គាល់ដឹងអំពីអាការៈនៃមហារីក និងចាប់ផ្តើមការព្យាបាលលើដំណាក់កាលដំបូងដែរ។
យល់ដឹងអំពីការប្រឈមមុខនៃរោគសញ្ញា
អាការៈរួមនៃមហារីកខួរក្បាលដែលត្រូវសង្កេតនោះមានដូចជា វិលមុខ ឈឺក្បាលកាន់តែខ្លាំងដែលវាទាក់ទងនឹងការក្អួត និយាយលុលៗ បាត់បង់ការចងចាំ និងស្រវ៉ាំងភ្នែក។ បើសិនជាអ្នកធ្លាប់មានអាការៈទាំងនេះជាប់លើសពីមួយខែ វាគួរតែជារៀងដែលអ្នកត្រូវខ្វល់ខ្វាយហើយ ព្រមទាំងយកវាទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសរសៃប្រសាទ៕