ការដែលមានចំនួនជាតិស្ករក្នុងឈាមឡើងខ្ពស់ត្រូវបានគេគ្រូពេទ្យចាត់ទុកថាជាជំងឺទឹកនោមផ្ងែម។ វាអាចកើតឡើងភ្លាមៗ។ ដូច្នេះតើវានឹងធ្វើឲ្យមនុស្សយើងមានអារម្មណ៍បែបណាទៅនៅពេលដែលជាតិស្ករក្នុងឈាមត្រូវបានឡើងខ្ពស់?
ក្រៅពីការលើសជាតិស្ករក្នុងឈាម អ្នកជំងឺប្រភេទណេះច្រើនតែត្រូវបានគ្រូពេទ្យរកមើលជាតិស្ករក្នុងទឹកនោមបន្ថែមទៀត។ សម្រាប់ទឹកនោមមនុស្សដែលមិនមានជំងឺទឹកនោមផ្អែមគឺមិនមានជាតិស្ករក្នុងទឹកនោមទេ ដោយសារតែតម្រងនោមបឺតស្រូបវាយកទៅប្រើវិញ។
រោគសញ្ញាសំខាន់ៗនៃការលើសជាតិស្ករក្នុងឈាម គឺស្រេកទឹកខ្លាំង និងត្រូវការនោមញឹក ។
អាការៈផ្សេងៗទៀតដែលអាចកើតឡើងលើជាតិស្ករកំពុងតែឡើងខ្ពស់ក្នុងឈាមនោះមានដូចជា៖
• ឈឺក្បាល
• អស់កម្លាំង
• ភ្នែកមើលឃើញព្រឹលៗ
• ឃ្លាន
• ពិបាកក្នុងការគិត ឬផ្ចង់អារម្មណ៍
ការលើសជាតិស្ករក្នុងឈាមខ្លាំងអាចនាំឲ្យមានជំងឺដែលត្រូវសង្គ្រោះបន្ទាន់ (សន្លប់)។ រឿងនេះអាចកើតឡើងទាំងអ្នកមានជំងឺទឹកនោមផ្ងែមប្រភេទទី១ និងទី២។ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ ប្រហេលជាកើតជាផលវិបាក Diabetic Ketoacidosis (DKA) ហើយអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ អាចមានផលវិបាកជា Hyperglycemic Hyperosmolar Nonketotic Syndrome (HHNS) ឬហៅថា Hyperglycemi Hyperosmolar State។ រឿងទាំងនេះត្រូវបានគេស្គាល់ថាជា ផលវិបាកធ្ងន់ធ្ងរនៃការលើសជាតិស្ករក្នុងឈាម ហើយបើសិនជាមិនបានព្យាបាលភ្លាមៗទេ វានឹងនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន។
រយៈពេលយូរៗទៅ ការលើសជាតិស្ករក្នុងឈាមអាចនាំឲ្យខូចខាតដល់សរីរាង្គ និងជាលិកាជាច្រើនក្នុងខ្លួន។ ការលើសជាតិស្ករក្នុងឈាមរយៈពេលយូរអាចបំផ្លាញដល់ការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ និងនាំឲ្យរបួសក្រជា។ វាក៏ធ្វើឲ្យខូចខាតដល់សរសៃប្រសាទ ភ្នែក និងខូចខាតដល់សរសៃឈាម និងតម្រងនោមផងដែរ៕