បញ្ហាស្បែកឆាប់ប្រតិកម្មមិនពិបាកនឹងទប់ស្កាត់ ឬបំបាត់ឡើយ! គួរធ្វើបែបណាទៅ?កុំបារម្ភ! ថ្ងៃនេះយើងនឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាស្បែកឆាប់ប្រតិកម្ម ៖
១. ចៀសវាងការលាងសម្អាតច្រើនដងពេកក្នុងមួយថ្ងៃ
ពិតណាស់ការលាងសម្អាត គឺចាំបាច់ដើម្បីកម្ចាត់ភាពកខ្វក់ចេញពីស្បែក ប៉ុន្តែនៅពេលអ្នកលាងសម្អាតច្រើងដងពេកក្នុងមួយថ្ងៃៗនោះស្បែកនឹងត្រូវខូចខាតដោយបាត់បង់របាំងការពារ។ ជាលទ្ធផលស្បែកមុខនឹងឆាប់ប្រតិកម្ម។
២. ព្យាយាមប្រើប្រាស់ផលិតផលផ្ដល់សំណើម
ប្រសិនបើបញ្ហាស្បែកឆាប់ប្រតិកម្មបណ្ដាលមកពីកត្តាអាកាសធាតុ អ្នកគួរព្យាយាមប្រើប្រាស់ផលិតផលផ្ដល់សំណើមដើម្បីរក្សាភាពទន់រលោងគ្រប់ពេល។ ទោះជាយ៉ាងណាអ្នកគួរជ្រើសរើសប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកដែលផ្សំឡើងពីធម្មជាតិល្អសម្រាប់គ្រប់ប្រភេទស្បែក។
៣. ចៀសវាងងូតទឹកក្ដៅ
សីតុណ្ហភាពខ្ពស់អាចបណ្ដាលឱ្យស្បែកបាត់បង់ជាតិប្រេងធម្មជាតិជាលទ្ធផលនៃបញ្ហាស្បែកឆាប់ប្រតិកម្ម។
៤. ខាត់ស្បែកថ្នមៗ
ការខាត់ស្បែកគឺចាំបាច់ណាស់ដែរដោយវិធីនេះជួយកម្ចាត់កោសិកាស្បែកងាប់ៗចេញពីផ្ទៃខាងលើនៃស្បែក ហើយអ្នកនឹងចៀសផុតបញ្ហាស្បែកស្រអាប់ ស្ងួត និងងាយប្រតិកម្ម។ ទោះជាយ៉ាងណាអ្នកមិនគួរខាត់ស្បែកខ្លាំងៗនិងញឹកញាប់ពេកដែរ៕