១, ហាត់ប្រាណ
នៅពេលអ្នកមានជំងឺពុកឆ្អឹង ការរក្សាឆ្អឹងប្រហែលជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការកុំអោយឆ្អឹងនោះបាក់បាន។ ប៉ុន្តែការហាត់ប្រាណអាចធ្វើអោយឆ្អឹងមានភាពរឹងមាំ ចេះបត់បែន និងមានតុល្យភាពដែលសុទ្ធតែអាចជួយសម្រួលដល់ការទ្រទម្ងន់របស់ប្រអប់ជើង។
ចូរដាក់កំហិតលើខ្លួនឯងលើការធ្វើសកម្មភាពតិចតួចដូចជា ការដើរ ការហែលទឹកជៀសជាងការលេងកីឡាណាដែលទាមទារអោយមានការបត់បែនខ្លួន និងបង្វិលខ្លួនដូចជា លេងវាយកូនហ្គោល ឬក៏អ្វីផ្សេងទៀតដែលប្រឈមមុខខ្ពស់ទៅនឹងការដួលដូចជាការជិះស្គីជាដើម។ អ្នកឯកទេសជាច្រើននាក់តែងតែណែនាំអោយហាត់ក្បាច់តៃជិ។
២, និយាយជាមួយគ្រូពេទ្យ
ថ្នាំជាច្រើនមុខអាចធ្វើអោយអ្នកងងុយដេកខ្លាំងដែលពោរពេញទៅដោយភាពគ្រោះថ្នាក់។ ចូររំលឹកឡើងវិញនូវអ្វីៗដែលអ្នកកំពុងតែនិយាយជាមួយគ្រូពេទ្យ។ តើអ្នកនៅតែត្រូវការវាទៀតទេ? តើអ្នកអាចប្រើក្នុងកម្រិតទាបបានទេ? តើអ្នកគួរតែដូរថ្នាំនោះចេញទេ? ជាមួយគ្នានេះដែរ ចូរសួរអំពីបញ្ហាសុខភាពផ្សេងៗទៀតដែលអាចប៉ះពាលដល់ភាពនឹងនររបស់អ្នក។ បញ្ហានៃការមើល និងស្តាប់គឺជារឿងដ៏សំខាន់ដែលអ្នកត្រូវយកចិត្តទុកដាក់។
៣, ស្បែកជើង
ការដើរជើងទទេរ ឬមានស្រោមជើងអាចធ្វើអោយអ្នកប្រឈមនឹងការដួលកាន់តែខ្លាំង ដូច្នេះចូរពាក់ស្រោមជើងនៅពេលដើរក្នុងផ្ទះ។ ចូរជ្រើសរើសយកស្បែកជើងណាដែលមានកែងស្មើ ឬទាប។ ចូរប្រាកដថា ស្បែកជើងដែលអ្នកពាក់នោះវាល្មមនឹងជើង និងប្រើប្រដាប់ជំនួយដល់ការពាក់ស្បែកជើងផង។ ស្ត្រីដែលមានកបញ្ហាក្នុងការពាក់ស្បែកជើងដោយសារត្រូវការលេងធំ ពួកគេប្រហែលជាអាចពាក់ស្បែកជើងបុរសដែលធំៗបាន។ ចូរប្រើស្បែកជើងដែលរលង់វិញ ហើយត្រូវចងខ្សែរអោយបានជាប់ល្អ។
៤, ចូរសម្អាតកន្លែងដែលរាយប៉ាយ
ការដែលក្នុងផ្ទះត្រូវបានរៀបចំមានរបៀបត្រឹមត្រូវប្រហែលជាមានភាពងាយស្រួលក្នុងការដើរ។ ចូរប្រមូលឧបសគ្គនៃការដើរដូចជា ប្រអប់ កាសែត ឬសម្លៀកបំពាក់។ ហើយចូរប្រាកដថា គ្រឿងសម្ភារៈអគ្គិសនី និងខ្សែរទូរស័ព្ទនៅឆ្ងាយពីផ្លូវដើរ។ ចូរមិនត្រូវភ្លេចរបស់របរនៅទីធ្លាមុខផ្ទះ ឬក្រោយផ្ទះឡើយដើម្បីកុំអោយមានការពិបាកដើរ។
៥, ធ្វើដំណើរយឺតៗ
នៅផ្ទះ ចូរប្រើពេលអោយបានយូរក្នុងការក្រោកពីដេក ឬពីកៅអី។ មិនត្រូវប្រញាប់រត់ទៅលើទូរស័ព្ទ ឬបើកទ្វារពេកទេ។ កាលណាអ្នកធ្វើអ្វីៗរហន់ពេក ធ្វើអោយគ្រោះចៃដន្យកើតឡើងកាន់តែច្រើន។ នៅពេលចេញទៅក្រៅ មិនត្រូវប្រញាប់រត់ទៅលើជណ្តើរយន្ត ឬព្យាយាមបញ្ឈប់វាដោយប្រើជើង ឬដៃបង្អាក់ការបិទទ្វារឡើយ។ ផ្ទុយទៅវិញអ្នកគួរតែធ្វើអ្វីមួយកុំប្រញាប់ពេក។
៦, បើកភ្លើង
ការចាស់ទៅតាមអាយុធ្វើអោយភ្នែករបស់មនុស្សមានការប្រែប្រួល ហើយវាក៏ជាហេតុផលមួយសម្រាប់ចៀសវាងនូវឧបសគ្គទាំងឡាយតាមរយៈការបើកភ្លើងបំភ្លឺ។ ដូច្នេះចូរធ្វើយ៉ាងណាអោយបន្ទប់មានពន្លឺ។ ច្រកចូលបន្ទប់ និងតាមកាំជណ្តើរគួរតែបំពាក់ទៅដោយភ្លើងផង។ ចូរប្រើអំពូលភ្លើងរាត្រីអោយបានច្រើន។ វាំងននគួរតែបើកបំភ្លឺនៅពេលថ្ងៃដើម្បីអោយពន្លឺចូលក្នុងផ្ទះបានច្រើន។
៧, ប្រយ័ត្នសត្វចិញ្ចឹម
ឆ្កែ និងឆ្មាអាចជាអ្នករួមដំណើរជាមួយមនុស្សបានយ៉ាងល្អ ប៉ុន្តែយកល្អគួរតែទុកដាក់វាអោយបានល្អ។ជារៀងរាល់ឆ្នាំ មានប្រជាជនចំនាស់ៗប្រមាណ ២១០០០នាក់ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ដោយសារតែសត្វចិញ្ចឹមរបស់ពួកគេ។ មិនត្រូវអោយសត្វចិញ្ចឹមដេកផ្ទាល់នៅលើគ្រែ ឬកៅអីរបស់អ្នកឡើយ ព្រោះវាអាចបណ្តាលអោយប៉ះពាល់ដល់ផ្លូវ។ ចូរយកប្រដាប់លេងរបស់សត្វនោះចេញអោយឆ្ងាយពីផ្លូវដែលអ្នកត្រូវដើរ។ យកល្អអ្នកគួរតែដាក់កណ្តឹងនៅនឹងកររបស់វាដើម្បីអាចដឹងគ្រប់ពេលដែលវាមកជិត។
៨, កាត់បន្ថយការទទួលទានស្រា
វាគ្មានអ្វីដែលគួរអោយភ្ញាក់ផ្អើលទេដែលថាការទទួលទានស្រាច្រើនអាចបណ្តាលអោយមនុស្សដើរដួល។ នៅពេលអ្នកផឹកស្រា ជើងរបស់អ្នកអាចនឹងឈរមិនបាននឹងល្អទេ។ ប៉ុន្តែកាលណាចូលជាតិស្រាលច្រើនក៏អាចទៅបំផ្លាញសុខភាពឆ្អឹងបានដែរ។ វាអាចទៅទប់ស្កាត់ជាតិកាលស្យូមដែលត្រូវចូលក្នុងឆ្អឺង ដែលជាហេតុនាំអោយឆ្អឹងងាយនឹងបាក់។ តើអ្នកស្រេកទឹកទេ0x017d7 បើដូច្នេះមែន ចូរញ៉ាំទឹកដោះគោរដែលសម្បូរជាតិកាល់ស្យូមមួយកែវ ទឹកផ្លែឈើរប៉ូវកម្លាំង ឬទឹកដោះគោរជូដែលមានជាតិខ្លាញតិច។
៩, រៀនរបៀបដួល
ទោះបីជាអ្នកត្រូវតែដួលក៏ដោយ យើងនៅតែមានមធ្យោបាយជាច្រើនដើម្បីកាត់បន្ថយការឈឺចាប់បានដែរ។ ចូរចាំថា៖ ត្រូវចេះរមៀលខ្លួន មិនត្រូវបណ្តោយខ្លួនអោយដួលតែម្តងឡើយ។ ប្រសិនបើអ្នកចាប់ផ្តើមរអិលដួល ហើយគ្មានអ្វីចាប់ទេ ចូរឈានមួយ ឬពីរជំហានដើម្បីអាចអោយរាងកាយនៅនឹងបាន។ ចូរព្យាយាមចៀសវាងនូវការដួលទៅលើសន្លាក់ត្រគៀក។