ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងទាំង៤ដែលធ្វើភ្លាមក្រោយរួមភេទរួច នឹងធ្វើឲ្យអ្នកគ្រោះថ្នាក់ភ្លាម។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលដែលអ្នកទើបតែរួមភេទរួច មិនគួរងូតទឹកភ្លាមនោះទេ ព្រោះវាអាចធ្វើឲ្យសរសៃឈាមអ្នកបើកធំ ដោយអាចធ្វើឲ្យអ្នកពិបាកដកដង្ហើម ជាពិសេស ប៉ះពាល់ដល់បេះដូងក៏ខ្លាំងដែរ។ ដូចនេះ អ្នកគួរតែសម្រាកឲ្យបាន១០នាទីទើបអាចងូតទឹកសម្អាតបាន។
- ក្រោយពេលដែលអ្នករួមភេទរួចភ្លាម មិនគួរទៅនោមភ្លាមនោះទេ ព្រោះប្រដាប់ភេទរបស់អ្នកមិនទាន់ប្រែជាទន់។ ប្រសិនជាអ្នកទៅបត់ជើងតូចភ្លាម នឹងធ្វើឲ្យមេរោគអាចហូរត្រឡប់ទៅវិញ។ ដូចនេះ អ្នកគួរតែចាំដល់ប្រដាប់ភេទទន់សិន ទើបអាចបត់ជើងតូចបាន។
- ក្រោយពេលដែលអ្នកទើបតែរួមភេទរួច ក៏មិនគួរជក់បារីដែរ ព្រោះវាអាចធ្វើឲ្យសុខភាពរបស់អ្នកប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ដោយធ្វើឲ្យឈាមអ្នកហូរលឿនខុសធម្មតា។ ដូចនេះ អ្នកមិនគួរជក់បារីភ្លាមទេក្រោយរួមភេទរួច។
- អ្នកក៏មិនគួររួមភេទរួចហើយគេងភ្លាមដែរ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនារបស់អ្នកទាំងពីរ។ ដូចនេះ អ្នកគួរតែជជែកគ្នាលេងពីនេះពីនោះ ទើបអាចថែរក្សាមនោសញ្ចេតនាអ្នកបានល្អ៕