ប្រសិនជាអ្នកចង់ទទួលបានរាងដែលស្អាត អ្នកគួរតែចៀសកុំធ្វើរឿងទាំងឡាយខាងក្រោមនេះសោះ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរល្មោភញ៉ាំនោះទេ ដោយតែងតែពិសារឆ្អែតខ្លាំងគ្រប់គ្នា ព្រោះវាអាចធ្វើឲ្យក្រពះអ្នកពិបាករំលាយអាហារណាស់។ ជាហេតុដែលធ្វើឲ្យសារធាតុចិញ្ចឹមបន្សល់ទុកក្នុងរាងកាយអ្នកច្រើន ធ្វើឲ្យអ្នកងាយធាត់ខ្លាំងណាស់។
- នៅពេលដែលអ្នកបរិភោគអាហារ អ្នកមិនគួរញ៉ាំលឿនខ្លាំងនោះទេ ព្រោះអាចធ្វើឲ្យក្រពះអ្នករងសម្ពាធខ្លាំងណាស់ ដោយអាចធ្វើឲ្យអ្នកមិនងាយស្គមឡើយ។ ដូចនេះ អ្នកគួរតែទំពារឲ្យម៉ត់ ទើបអាចទទួលបានរាងស្គមបាន។
- អ្នកមិនគួរធ្វើការហួសម៉ោងដល់ភ្លេចពិសារបាយល្ងាច ហើយទុកដល់យប់ជ្រៅទើបបរិភោគនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់ ថែមទាំងអាចធ្វើឲ្យអ្នកធាត់ដោយមិនដឹងខ្លួនទៀតផង។
- នៅពេលដែលអ្នកញ៉ាំស្រាច្រើន មិនត្រឹមតែធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោមនោះទេ ថែមទាំងអាចធ្វើឲ្យអ្នកងាយឡើងទម្ងន់ទៀតផង ជាពិសេសក្បាលពោះតែម្តង។ ដូចនេះ អ្នកគួរតែចៀសកុំពិសារឲ្យសោះ។
- អាហារដែលផ្អែមក៏អ្នកមិនគួរញ៉ាំច្រើនដែរ ព្រោះវាអាចធ្វើឲ្យរាងអ្នករីកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែកាត់បន្ថយបរិភោគបង្អែម និងអាហារផ្អែមផ្សេងៗ ដើម្បីទទួលបានរាងស្អាតមួយដែលអ្នកដទៃមិនមាន៕