ច្រើនត្រូវបានគេរកឃើញលឿន ដូច្នេះការព្យាបាលនឹងទទួលបានជោគជ័យកាន់តែច្រើន ហើយក៏មិនរាលដាលទៅកន្លែងផ្សេងដែរ។ ប៉ុន្តែមហារីកប្កោកនោមងាយនឹងត្រឡប់មកវិញ ដូច្នេះការពិគ្រោះ និងពិនិត្យសុខភាពជាទៀងទាត់គឺជារឿងសំខាន់ដែលត្រូវធ្វើ។
ការដែលមានវត្តមានឈាមក្នុងទឹកនោមអាចជាសញ្ញាមួយនៃមហារីកប្លោកនោម ដែលយើងអាចមើលឃើញឈាមទាំភ្នែកទទេរ ឬធ្វើតេស្ត។ ទឹកនោមប្រហែលជាមើលទៅកាន់តែខាប់ជាងធម្មតា ពណ៌ត្នោង ឬក្រហមស្រស់ (កម្រ) តែម្តង។ អ្វីដែលកាន់តែញឹកញាប់បំផុតនោះគឺថា ឈាមក្នុងទឹកនោមមិនបង្កឡើងដោយជំងឺមហារីកទេ ប៉ុន្តែបង្កឡើងដោយមូលហេតុផ្សេងដូចជា ការហាត់ប្រាណ ការប៉ះទង្គិច ការបង្ករោគ ជំងឺឈាម ឬតម្រងនោម ឬថ្នាំដូចជាថ្នាំរំលាយកំណកឈាមជាដើម ។
ចំពោះរោគសញ្ញានៅប្លោកនោមវិញទំនងជាកើតឡើងដោយសារតែជំងឺអ្វីផ្សេងជាងមហារីកវាផ្ទាល់។ ប៉ុន្តែមហារីកប្លោកនោមពេលខ្លះក៏ធ្វើឲ្យមានការប្រែប្រួលដល់ទម្លាប់នៃការនោមផងដែរដូចជា៖
• ចេះតែចង់នោម តែចេញទឹកនោមតិចៗ ឬគ្មានសោះ
• ត្រូវការទៅនោមញឹកញាប់ជាធម្មតា
• ឈឺចាប់ពេលនោម
• ពិបាកក្នុងការនោម
ការបង្ករោគនៅផ្លូវទឹកម៉ូត្រ ឬគ្រួសក្នុងប្លោកនោមអាចបង្កជាអាការៈស្រដៀងគ្នាជាច្រើន ប៉ុន្តែត្រូវការការព្យាបាលខុសៗគ្នាវិញ៕