គ្រូពេទ្យនឹងជួយកំណត់ឱ្យដឹងថាពេលអ្នកគួរតែចាប់ផ្តើមធ្វើការលាងឈាមដោយផ្អែកទៅតាមកត្តាជាច្រើនដូចជា សុខភាពទូទៅ មុខងារតម្រងនោម រោគសញ្ញា គុណភាពជីវិត និងការចង់ផ្ទាល់ខ្លួន ។
អ្នកប្រហែលជាសម្គាល់ឃើញមានរោគសញ្ញានៃជំងឺខ្សោយតម្រងនោមដូចជា ចង្អោរ ក្អួត ហើម ឬអស់កម្លាំង។ គ្រូពេទ្យនឹងប្រើប្រាស់ Estimated Glomerular Filtration Rate (eGFR) របស់អ្នកដើម្បីកំណត់អំពីកម្រិតនៃមុខងារតម្រងនោម។ eGFR ត្រូវបានកំណត់ដឹងតាមរយៈការប្រើប្រាស់លទ្ធផល Creatinine ភេទ អាយុ និងកត្តាផ្សេងៗទៀត។ ចំពោះតម្លៃធម្មតារបស់វាវិញគឺមានការប្រែប្រួលទៅតាមអាយុដែរ។ ការកំណត់ទៅលើមុខងារតម្រងនោមបែបនេះអាចជួយក្នុងការរៀបចំគម្រោងព្យាបាលរួមទាំងការចាប់ផ្តើមលាងឈាមទៀតផង។
ការលាងឈាមអាចជួយឱ្យរាងកាយគ្រប់គ្រងសម្ពាធឈាម និងរក្សាតុល្យភាពជាតិទឹក និងជាតិរ៉ែបានយ៉ាងល្អដូចជាប៉ូតាស្យូម និងសូដ្យូម។ ជាធម្មតា ការលាងឈាមចាប់ផ្តើមធ្វើបានយ៉ាងល្អនៅមុនពេលតម្រងនោមខូចដល់ចំណុចមួយមានផលវិបាកដែលអាចគម្រាមគំហែងដល់អាយុជីវិត។
មូលហេតុដែលធ្វើអោយខ្សោយតម្រងនោមជាញឹកញាប់ដូចជា ៖
- ជំងឺទឹកនោមផ្អែម
- សម្ពាធឈាមឡើងខ្ពស់
- រលាកតម្រងនោម
- រលាកសរសៃឈាម
- មានគីសក្នុងតម្រងនោម
ទោះបីជាយ៉ាងណាក៏ដោយ តម្រងនោមអាចនឹងឈប់ធ្វើការភ្លាមៗ ក្រោយពីមានជំងឺធ្ងន់ធ្ងរណាមួយ ការវះកាត់ដែលមានផលវិបាក គាំងបេះដូង ឬបញ្ហាធ្ងន់ធ្ងរផ្សេងៗ។ ការប្រើថ្នាំក៏អាចបណ្តាលអោយមានរបួសដល់តម្រងនោមដែរ៕