ពោះវៀនធំ គឺជាសរីរាង្គដ៏សំខាន់មួយរបស់រាងកាយ ។ វាដើរតួនាទីរួមគ្នា ជាមួយនឹងប្រព័ន្ធរំលាយអាហារ ប្រព័ន្ធភាពស៊ាំ និងរក្សាតុល្យភាពជាតិទឹកក្នុងខ្លួនដែរ។
យ៉ាងណាក៏ដោយ បើសិនជាពោះវៀនធំមិនធ្វើការទេនោះ វានឹងបង្ហាញជាសញ្ញា នៃការកើនឡើងជាតិពុលក្នុងខ្លួនហើយ។ មុខងារពោះវៀនធំ ដែលធ្វើការមិនបានល្អ មានន័យថាវាមិនអាចបញ្ចេញកាកសំណល់ពីក្នុងពោះវៀនបានត្រឹមត្រូវឡើយ។ ជាលទ្ធផល ជាតិពុលនោះនឹងត្រូវបឺតស្រូបចូលទៅក្នុងចរន្តឈាមវិញ។
ចំពោះរោគសញ្ញាភាគច្រើន ដែលគិតថាមានជាតិពុល ក្នុងពោះវៀនធំច្រើននោះ គឺការទល់លាមកតែម្តង។ ករណីបែបនេះកើតឡើង នៅពេលដែលកាកសំណល់ ត្រូវបានបញ្ចេញចោលយឺតជាងធម្មតា ដូច្នេះហើយ ទើបធ្វើឲ្យចលនាពោះវៀន មានការឈឺចាប់ដែរ។ ក្រៅពីនេះ
សញ្ញាដែលបញ្ជាក់ថា ពោះវៀនមានជាតិពុលច្រើនទៀតនោះ មានដូចជា ៖
• ឈឺសាច់ដុំ និងសន្លាក់
• ទល់លាមក រាករូស ផោមច្រើន ហើមពោះ ឈឺក្នុងពោះ
• ថប់អារម្មណ៍ វង្វេងវង្វាន់ អស់កម្លាំង បាក់ទឹកចិត្ត អារម្មណ៍មួរមៅ និងខ្សោយការចងចាំ
• ប្រព័ន្ធភាពស៊ាំចុះខ្សោយ ឧស្សាហ៍មានការបង្ករោគនៅទ្វារមាស និងប្លោកនោម អាលែកស៊ីស្បែក៕