អស់រយៈពេលច្រើនឆ្នាំមកហើយដែលអ្នកស្រាវជ្រាវបានចាត់ទុកថាជំងឺទឹកនោមផ្អែម គឺជាកត្តាប្រឈមមុខមួយនៃជំងឺបេះដូងសរសៃឈាម ដូច្នេះវាទំនងជាមានទំនាក់ទំនងគ្នារវាងជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមដែរ។
អ្នកស្រាវជ្រាវបានរកមើលទិន្នន័យលើមនុស្សប្រមាណច្រើនជាង ៤លាននាក់ក្នុងប្រទេសអង់គ្លេសដែលមិនមានជំងឺសរសៃឈាម ឬទឹកនោមផ្អែមអ្វីទាំងអស់ ។ បន្ទាប់មក ពួកគេបានវិភាគទៅលើប្រវត្តិជំងឺរបស់ពួកគេរយៈពេល៧ឆ្នាំ និងតាមដានរកមើលករណីថ្មីៗនៃជំងឺទឹកនោមផ្អែម និងការប្រែប្រួលរបស់សម្ពាធឈាម ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលមានសម្ពាធឈាមខ្ពស់ត្រូវបានគេរកឃើញថា បង្កើនការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២រហូតដល់ ៥០ភាគរយឯណោះ ។ បន្ទាប់មកអ្នកស្រាវជ្រាវបានត្រឡប់ទៅមើលការស្រាវជ្រាវមុនៗវិញ ហើយក៏ឃើញថា កាលពីមុនមានការប្រឈមមុខដូចគ្នាអញ្ចឹងដែរ ប៉ុន្តែច្រើនជាង៧០ភាគរយទៅទៀត ។
ខណៈពេលដែលការសិក្សាប្រភេទនេះ មិនទាន់អះអាងថា ការលើសសម្ពាធឈាមធ្វើឲ្យកើតជំងឺទឹកនោមផ្អែមទេ ប៉ុន្តែវាអាចជាដំបូន្មានដ៏ល្អមួយក្នងការបន្ថយសម្ពាធឈាម បើសិនជាវាកំពុងតែខ្ពស់ស្រាប់ ដើម្បីកុំឲ្យប្រឈមកាន់តែខ្ពស់នឹងជំងឺទឹកនោមផ្អែមទៀត ។
ជាមួយគ្នានេះដែរ ការកាត់បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម និងការកើនឡើងសម្ពាធឈាមអាចធ្វើបានតាមមធ្យោបាយដូចៗគ្នាដូចជា៖
• រក្សាទម្ងន់ឲ្យមានសុខភាពល្អ
• ហាត់ប្រាណជាទៀងទាត់
• ឈប់ជក់បារី
• ញ៉ាំអាហារផ្តល់សុខភាព៕