មនុស្សភាគច្រើនជឿថា ទម្រង់មួយចំនួននៃស្ត្រេសធ្វើអោយពួកគេកើតជំងឺទឹកនោមផ្អែម។ តាមការពិត វាពិតជាបែបនោះមែន។ ជំងទឺកនោមផ្អែមរបស់ពួកគេកើតមានភ្លាមៗក្រោយពីមានគ្រោះថ្នាក់ចរាចរណ៍ លែងលះ ឬក្រោយពីបណ្តេញចេញពីការងារ។ មានហេតុផលច្រើនណាស់ដែលថា ការប៉ះទង្គិចខាងផ្លូវចិត្តទាំងនេះ និងព្រឹត្តិការណ៍ធ្វើអោយមានភាពតានតឹងខ្លាំង អាចធ្វើអោយជំងឺទឹកនោមផ្អែមកើតមាន ។
ចូរស្រមើស្រមៃថា អ្នកមានហ្សែនតំនរពូជសម្រាប់កើតជំងឺទឹកនោមផ្អែមប្រភេទទី២។
ចូរចងចាំថា ជំងឺទឹកនោមផ្អែមប្រភេទទី២ កោសិការជាច្រើនដែលមាននាទីបង្កើតអាំងសុយលីនត្រូវបានឈប់ធ្វើការល្អដូចមុនទៀតហើយ។ មានសារធាតុមួយប្រភេទឈ្មោះថា Amyloid វាទៅកកកុញនៅខាងក្នុងកោសិការទាំងនោះ ហើយយូរៗទៅវានឹងធ្វើអោយការផលិតអាំង ស៊ុយ លីន កាន់តែតិចទៅៗ។
អ្នកអាចនៅមានអារម្មណ៍ល្អ និងកម្រិតគ្លុយកូសក្នុងឈាមរបស់អ្នកក៏ធម្មតាដែរ ទោះបីជាអ្នកកំពុងតែផលិតអាំងស៊ុយលីនបាន តិចជាងធម្មតា ក៏ដោយ អ្នកនៅតែធ្វើបានគ្រប់គ្រាន់ក្នុងការរក្សាគ្លុយកូសចេញពីចរន្តឈាមចូលកោសិការបានដដែល។ ឥឡូវនេះ ប្រសិនបើអ្នកពិត ជាស្ត្រេសមែន រាង្គកាយរបស់អ្នកនឹងឆ្លើយតបមកវិញតាមរយៈការបញ្ចេញ Adrenaline, Cortisone (Steroid Hormone), Glucagon និងអ័រម៉ូនលូតលាស់ក្នុងកម្រិតមួយខ្ពស់។ អ័រម៉ូនទាំងនេះធ្វើអោយអាំងស៊ុយលីនពិបាកក្នុងការបំពេញមុខងាររបស់វាខ្លាំងណាស់។ ដូច្នេះស្ថិត ក្នុងចំនុច មួយនេះ ក្នុងចំនោមអាំងស៊ុយលីនដែលអ្នកផលិតបានមិនទាន់គ្រប់គ្រាន់ទេ។
កម្រិតគ្លុយកូសក្នុងឈាមរបស់អ្នកឡើងខ្ពស់។ អ្នកចាប់ផ្តើមមានអារម្មណ៍អស់កម្លាំង ស្រេកទឹក និងចេះតែឈឺ ។ បើអ្នកទៅអោយគ្រូពេទ្យ ពិនិត្យគេនឹងថា អ្នកមានជំងឺទឹកនោមផ្អែមហើយ។
ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងសកម្មភាពពោរពេញទៅដោយភាពតានតឹង និងការចាប់ផ្តើមកើតជំងឺទឹកនោមផ្អែមធ្វើអោយវាហាក់បីដូចជា មូលហេតុ និងឥទ្ធិពល ដ៏ច្បាស់លាស់មួយ។
តាមការពិត ព្រឹត្តិការណ៍ពោរពេញទៅដោយភាពតានតឹងជាធម្មតា ធ្វើអោយប្រឈមទៅ នឹងការ ពិតមួយ ដែលរាង្គកាយរបស់អ្នកមិនអាចផលិតអាំងស៊ុយលីនច្រើនទៅតាមតម្រូវការនោះទេ។ រឿងនេះកើតឡើងដូចគ្នាជាមួយ នឹងមនុស្ស ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែមប្រភេទទី១ដែរ ៕