ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីជួយការពារសុខភាពរបស់អ្នកមិនឲ្យងាយចាស់មុនអាយុ។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែគ្រប់គ្រងរបបអាហាររបស់អ្នកឲ្យបានល្អ ដោយបរិភោគអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា បន្លែ ផ្លែឈើស្រស់ៗ ទឹកដោះគោ ពពួកស៊ុតជាដើម។ ជាពិសេស អ្នកគួរតែកាត់បន្ថយបរិភោគបង្អែម អាហារដែលខ្លាញ់ និងមានផ្ទុកសារធាតុប្រៃខ្ពស់។
- អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ មិនគិតច្រើន មិនកើតទុក្ខច្រើន មិនបារម្ភច្រើន។ នៅពេលដែលអារម្មណ៍ និងចិត្តរបស់អ្នកស្ងប់ និងសប្បាយ នោះជំងឺអ្វីក៏មិនអាចមករកអ្នកបានដែរ។
- ការគេងឲ្យបានគ្រប់គ្រាន់ និងគ្រប់ម៉ោងពិតជាសំខាន់ណាស់ ព្រោះពេលដែលគេងគ្រប់ អារម្មណ៍នឹងល្អ ថាមពលនឹងមានពេញខ្លួន។ ផ្ទុយទៅវិញ បើអ្នកតែងតែចូលគេងយប់ជ្រៅ គេងមិនគ្រប់ នោះជំងឺគ្រប់បែបយ៉ាងនឹងអាចកើតលើខ្លួនអ្នកជាមិនខានឡើយ។
- ការហាត់ប្រាណក៏សំខាន់ក្នុងការការពារសុខភាពរបស់អ្នកឲ្យនៅតែក្មេងដែរ ព្រោះវាអាចជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យរឹងមាំខ្លាំង។ ជាហេតុដែលធ្វើឲ្យអ្នកមិនសូវត្រូវទៅជួបគ្រូពេទ្យនោះឡើយ។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីងាយៗទាំងនេះ ដើម្បីរក្សាសុខភាពរបស់អ្នកឲ្យរឹងមាំ៕