ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យក្បាលដោះអ្នកប្រែជាខ្មៅបាន។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលដែលអ្នកមានផ្ទៃពោះ សុដន់អ្នកនឹងអាចប្រែប្រួលបាន ដោយអាចប្រែជាធំជាងមុន ហើយក្បាលដោះក៏អាចប្រែពណ៌តាមនឹងដែរ ដោយអាចប្រែជាពណ៌ស្រអាប់ជាងមុនបានយ៉ាងងាយ។
- នៅពេលដែលកូនបៅដោះអ្នកក្នុងរយៈពេលយូរ ក៏អាចធ្វើឲ្យក្បាលសុដន់អ្នកប្រែជាពណ៌ខ្មៅដែរ ដោយសារតែកូនជញ្ជក់ក្នុងរយៈពេលយូរ ទើបធ្វើឲ្យកើតមានអាការៈបែបនេះ។
- នៅពេលដែលអ្នករួមភេទច្រើន នោះក្បាលសុដន់អ្នកនឹងអាចប្រែជាពណ៌មិនស្អាតឡើយ ដោយអាចក្លាយជាពណ៌ខ្មៅ។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ដោយមិនគួររួមភេទច្រើននោះទេ ទើបមិនប៉ះពាល់ដល់សម្រស់នៃក្បាលដោះអ្នក ហើយក៏មិនប៉ះពាល់ដល់សុខភាពអ្នកដូចគ្នា។
- នៅពេលដែលអ្នកតែងគិតច្រើន ពិបាកចិត្តច្រើន រងសម្ពាធការងារ និងគ្រួសារច្រើន នឹងធ្វើឲ្យសុដន់អ្នកប្រែពណ៌តាមនោះដូចគ្នា។ ដូចនេះ អ្នកគួរតែចេះរក្សាអារម្មណ៍ឲ្យស្ងប់ ហើយរក្សាចិត្តឲ្យសប្បាយ មិនផ្តល់សម្ពាធដល់ខ្លួនអ្នក ទើបអាចធ្វើឲ្យសុដន់អ្នកស្អាត ហើយសុខភាពក៏ល្អតាមនោះដែរ៕