អាការៈពងបែកក្នុងមាត់ អាចផ្តល់នូវភាពមិនសុខស្រួលដល់អ្នក ក្នុងការទំពារអាហារ , ផឹកទឹក ឬ គ្រាន់តែបើកមាត់និយាយធម្មតានោះ ។
ជាទូទៅទឹកខ្មេះ baking soda គឺមានប្រសិទ្ធភាព និង ប្រជាប្រិយភាព ក្នុងការយកវាមកប្រើប្រាស់ ដើម្បីដោះស្រាយនូវបញ្ហាកង្វល់មួយនេះ។ អ្នកអាចយក ទឹកខាប់ៗរបស់វា មកលាយជាមួយនឹង ទឹក រួចយកមកលាប នៅត្រង់កន្លែងដែលមានការឈឺចាប់នេះ ។ឬ ក៏អ្នកអាចប្រើវាលាយជាមួយទឹកក្តៅឧណ្ណៗ រួចយកមកខ្ពុលសម្អាតក្នុងមាត់អ្នក អោយបានល្អ ។
ម្យ៉ាងវិញទៀត ដើម្បីបំបាត់នូវភាពឈឺចាប់នេះ អ្នកក៏គួរតែចៀសវាង នូវការបរិភោគអាហារដែលមានជាតិអាស៊ីត ឬ ហិល ដែលវាហាក់នឹងកាន់តែធ្វើអោយស្ថានភាពនេះ កាន់តែអាក្រក់ៗឡើង។ អ្នកអាច យកដុំទឹកកក មកដាក់នៅត្រង់ចំណុច ដែលមានពងបែក ព្រោះវាអាចជួយសម្រាលនូវការឈឺចាប់ ហើយកាត់បន្ថយបានផងដែរនូវការរលាក។ អ្នកនឹង អាចបញ្ឈប់នូវបញ្ហាពងបែកក្នុងមាត់នេះបាន ប្រសិនបើអ្នក ឧស្សាហ៍ព្យាយាមយកដុំទឹកកក មកដាក់នៅលើវា អោយបានជាទៀងទាត់នោះ ។
បន្ថែមពីនេះ អ្នកត្រូវធ្វើការដុសសម្អាតធេ្មញថ្នមៗ និង ប្រើថ្នាំដុសធ្មេញណា ដែលមិនមានភ្នាក់ងារ បង្កើតជាពពុះច្រើនពេក។ ទឹកផ្លែព្រូនស្រស់ៗ អាចប្រើបានជាឱសថបែបធម្មជាតិ សម្រាប់ព្យាបាលបញ្ហាអាការៈ ពងបែកក្នុងមាត់នេះ ។ យកទឹកផ្លែព្រូន ពីរបីស្លាបព្រាបាយ ហើយយកវាមកខ្ពុលមាត់ អោយបាន ២ទៅ ៣នាទី។ អ្នកក៏អាច យកដុំសំឡីទៅជ្រលក់ទៅក្នុងទឹកផ្លែព្រូន ហើយយកវាមកស្អំលើ កន្លែងដែលមានពងបែកនេះ ។
អ្នកក៏អាចប្រើដុំសាច់ជូរដើម្បី ជួយសម្រាលការឈឺចាប់បានផងដែរ ។ វាអាចនឹងធ្វើអោយអ្នកមានអារម្មណ៍ ក្តៅផ្សារបន្តិច នៅក្នុងរយៈពេល២ទៅ ៣នាទីដំបូង។ ប្រើ ២ដងក្នុងមួយថ្ងៃ ហើយបន្ទាប់មកធ្វើការលាងសម្អាតមាត់ អោយបានស្អាតជាមួយនឹងទឹកធម្មតា ៕