ទឹកនោមមនុស្សយើងធម្មតាគឺថ្លា ហើយក៏អាចមានពណ៌លឿងព្រឿងៗដែរ។ នៅពេលទឹកនោមមិនមានលក្ខណៈថ្លារបស់វាទេ វាច្រើនតែសម្តៅទៅលើភាពខាប់ ឬទឹកនោមមានពពុះ ។
ទឹកនោមដែលខាប់ ឬពពុះប្រហែលជាកើតឡើងម្តងម្កាល ដោយសារតែការខ្សោះជាតិទឹកតិចតួច ឬអាចកើតឡើងនៅពេលមិនមានរោគសញ្ញាអ្វីផ្សេងតែអាចបាត់ទោវិញលឿន ។ វាគ្រាន់តែជាផលវិបាកតិចតួចប៉ុណ្ណោះ ។
មានជំងឺច្រើនណាស់ ដែលអាចធ្វើឲ្យមានប្រូតេអ៊ីនច្រើន ឬសារធាតុគ្រីស្តាលក្នុងទឹកនោមច្រើន ដែលធ្វើឲ្យទឹកនោមមានសភាពខាប់ៗ ឬពពុះ ។ ការបង្ករោគនៅកន្លែងណាមួយក្នុងផ្លូវទឹកម៉ូត្រ ដូចជា ប្លោកនោម ឬបង្ហួរនោមទាំងបុរស និងស្រ្តី ក៏អាចធ្វើឲ្យមានឈាម ឬខ្ទុះចេញតាមទឹកនោម ដែលមើលទៅឃើញសភាពជាខាប់ៗបានដែរ ។
ក្រៅពីនេះ មូលហេតុភាគច្រើននៃការមានឈាមក្នុងទឹកនោមអាចធ្វើឲ្យទឹកនោមមើលទៅខាប់ដែឬ ដោយសារតែវត្តមានរបស់ឈាម។ សម្រាប់ស្រ្តីដែលមានជំងឺរលាកទ្វារមាស (កើតឡើងដោយសារជំងឺកាមរោគដូចជាប្រមេះទឹកបាយ) ការហូរទឹករំអិលតាមទ្វារមាស ពេលខ្លះប្រហែលជាធ្វើឲ្យទឹកនោមមានបាក់តេរី និងបង្កជាភាពខាប់ដល់ទឹកនោមបាន៕