ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញា៣ដែលអាចបង្ហាញអ្នកម្តាយថាក្នុងខ្លួនកំពុងតែមានផ្ទុកសារធាតុពុល។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលស្បែកអ្នកម្តាយប្រែជាមិនស្អាត ហើយទឹកមុខប្រែប្រួល ដោយប្រែជាមិនល្អ មានន័យថាក្នុងខ្លួននឹងមានផ្ទុកសារធាតុពុលច្រើន។ នៅពេលដែលស្បែកអ្នកម្តាយប្រែជាលឿង ហើយឡើងកន្ទួលក្រហម នោះអ្នកគួរតែប្រយ័ត្ន ដោយគួរតែបញ្ចេញជាតិពុលចេញមកក្រៅ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក និងកូនក្នុងផ្ទៃ។
- ប្រសិនជាអ្នកម្តាយតែងកើតមានអាការៈទល់លាមក ក៏អាចបង្ហាញថារាងកាយរបស់អ្នកម្តាយកំពុងតែមានផ្ទុកសារធាតុពុលដែរ ព្រោះនៅពេលដែលរាងកាយអ្នកមានជាតិពុលខ្ពស់ នឹងធ្វើឲ្យអ្នកពិបាកក្នុងការបត់ជើងធំខ្លាំងណាស់។
- នៅពេលដែលក្លិនមាត់អ្នកម្តាយប្រែជាមិនល្អ មានន័យថាដល់ពេលដែលអ្នកម្តាយត្រូវបញ្ចេញជាតិពុលហើយ។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នពីអាការៈ៣នេះ ទើបសារធាតុពុលទាំងនោះអាចបញ្ចេញមកក្រៅអស់ មិនបំផ្លាញសុខភាពរបស់អ្នកទាំងពីរបាន៕