សម្ពាធការងារ និងជីវិតរស់នៅប្រចាំថ្ងៃ គឺជាកត្តាចំបង ដែលធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួន មានអាការៈគេងមិនលក់ ឬគេងភ្ញាក់ៗជារៀងរាល់ថ្ងៃ។
បញ្ហាទទួលទានដំណេកនេះ អាចមានច្រើនយ៉ាង ដូចជា គេងមិនលក់ គេងយល់សប្តច្រើន ឬគេងភ្ញាក់ៗជាដើម។
តើគួរធ្វើបែបណា ទើបអាចគេងលក់ស្កប់ស្កល់?
• កាត់បន្ថយស្ត្រេស
• រៀបចំបន្ទប់គេងឲ្យមានផាសុកភាព
• កុំយកការងារមកធ្វើក្នុងបន្ទប់គេង
• ដាក់ម៉ោងគេងឲ្យទៀងទាត់
• បើគេងមិនលក់ ត្រូវងើបចេញពីគ្រែ ទៅអង្គុយលេង អានសៀវភៅ ឬញ៉ាំទឹកដោះគោមួយកែវ
• ញ៉ាំអាហារបីបួនម៉ោងឲ្យបានឆ្អែតល្អ មុនពេលចូលគេង
• កុំញ៉ាំទឹកច្រើន មុនចូលគេង។
ក្នុងករណីដែលអ្នកគេងមិនលក់ ក្នុងរយៈពេលយូរថ្ងៃ សូមទាក់ទងអ្នកជំនាញ ដើម្បីដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស ពីព្រោះ វាអាចក្លាយជាបញ្ហា ឬជំងឺរ៉ាំរ៉ៃបាន៕