ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
បុគ្គលដែលកើតក្នុងឆ្នាំជូត ក្នុងប៉ុន្មានខែខាងមុខនេះ នឹងអាចទទួលបានការថែរក្សាខ្ពស់ពីទេវតាទ្រព្យ។ ជាពិសេស អ្នកក៏ជិតទទួលបានផលធំពីការងារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ឲ្យតែចាប់ឱកាសជាប់ ទ្រព្យតូចធំនឹងហូរចូលមកបន្តបន្ទាប់គ្នា។ ជាហេតុដែលធ្វើឲ្យលុយអ្នកសល់ច្រើនណាស់។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំខាល ក្នុងរយៈពេលខាងមុខនេះ នឹងចាប់ផ្តើមទទួលបានផលធំពីការបណ្តាក់ទុនទាំងឡាយ។ ជាពិសេស រង្វាន់គ្រប់ផ្នែកក៏អាចទទួលបានយ៉ាងច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងអាចធ្វើឲ្យលេខក្នុងគណនីសន្សំប្រាក់កើនឡើងយ៉ាងខ្ពស់តែម្តង។ ដូចនេះ អ្នកនឹងរាប់មិនចេះឈប់នោះឡើយ។
ឆ្នាំមមី
មនុស្សដែលកើតក្នុងឆ្នាំមមី ក្នុងប៉ុន្មានខែខាងមុខនេះ នឹងចាប់ផ្តើមអាចកើបបានផលធំៗណាស់ចូលមកទុកក្បែរខ្លួន។ ជាពិសេស ឱកាសតូចធំនឹងចូលមកពីគ្រប់ច្រក។ ជាហេតុដែលធ្វើឲ្យអ្នកទទួលបានចំណូលដែលមិនតូចនោះឡើយ។ ដូចនេះ អ្នកនឹងមិនជួបបញ្ហាអ្វីក្នុងជីវភាពរស់នៅទៀតទេ។
ឆ្នាំឆ្លូវ
បុគ្គលដែលកើតក្នុងឆ្នាំឆ្លូវ ក្នុងពេលខាងមុខនេះ នឹងអាចមានអ្នកតាមជួយច្រើន។ ជាពិសេស អ្នកក៏អាចជួបនឹងលាភភ្ញាក់ផ្អើរច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មិនថាទ្រព្យក្នុង ឬក្រៅទេ គឺអាចយកបានទាំងអស់។ ជាហេតុដែលធ្វើឲ្យលុយក្នុងគណនីសន្សំប្រាក់របស់អ្នកមិនថយចុះសោះឡើយ៕