ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
ផ្ទះដែលមានឆ្នាំមមែ តែងតែមានអ្នកតាមជួយមកពីទិសទាំង៨។ ជាហេតុដែលធ្វើឲ្យការងារភាគច្រើនអាចសម្រេចបានទាំងអស់។ ជាពិសេស ចិត្តដ៏ល្អរបស់គេនឹងអាចនាំលាភសំណាងជូនអ្នកផ្ទះច្រើន។ ដូចនេះ ប្រាក់ដែលអាចចាយបាននឹងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ មិនចេះតិចនោះឡើយ។
ឆ្នាំម្សាញ់
ផ្ទះដែលមានឆ្នាំម្សាញ់ លាភធំនឹងចូលមករករាល់ថ្ងៃ គ្មានថ្ងៃណាឈប់នោះឡើយ។ ជាពិសេស សមាជិកក្នុងផ្ទះក៏ងាយឡើងឋានៈ និងប្រាក់ខែផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ មុខរបរភាគច្រើនគឺអាចទទួលបានប្រាក់ចំណេញទាំងអស់។ ដូចនេះ អ្នកនឹងមិនជួបនឹងជីវភាពខ្វះខាតទៀតទេ។
ឆ្នាំមមី
ផ្ទះដែលមានឆ្នាំមមី តែងតែអាចទទួលបានជោគជ័យគ្រប់ការងារ។ ជាពិសេស មិនថាផ្លូវទ្រព្យធំ ឬតូចទេ គឺគេអាចដើរចូលទៅបានទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលមានបញ្ហាអ្វីកើតឡើង នឹងអាចដោះស្រាយបានទាំងអស់។ ជាហេតុដែលធ្វើឲ្យចំណូលប្រចាំខែមិនចេះថយចុះមកទេ៕