ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ៣ប្រភេទដែលអ្នកគួរតែឃ្លាតឆ្ងាយ ទើបអាចការពារបេះដូងរបស់អ្នកបាន។ តើមានអ្វីខ្លះទៅ?
- អាហារដែលមានផ្ទុកសារធាតុខ្លាញ់ខ្ពស់ អ្នកមិនគួរញ៉ាំឡើយ ព្រោះវាអាចធ្វើឲ្យកាឡូរីអ្នកឡើងខ្ពស់ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមអ្នកផងដែរ។ ដូចនេះ អ្នកមិនគួរពិសារច្រើនឡើយ ទើបអាចការពារសរសៃឈាម និងបេះដូងអ្នកបានល្អ។
- អាហារដែលប្រៃក៏អ្នកមិនគួរបរិភោគច្រើនដែរ ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមអ្នកឡើងខ្ពស់លឿនណាស់។ ជាហេតុដែលធ្វើឲ្យសរសៃឈាមអ្នកឆាប់ខូច។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- ស្រា អ្នកគួរតែកាត់បន្ថយបន្តិចម្តងៗរហូតដល់ឈប់ញ៉ាំ ព្រោះពេលដែលអ្នកញ៉ាំច្រើន នឹងធ្វើឲ្យសរសៃឈាមអ្នករីកធំទៅៗ ដោយធ្វើឲ្យបេះដូងអ្នករងសម្ពាធជាខ្លាំង។ ដូចនេះ ប្រសិនជាអ្នកចង់ឲ្យបេះដូង និងសរសៃឈាមអ្នកដំណើរការបានល្អ ស្រាគួរតែឈប់ញ៉ាំកាន់តែលឿនកាន់តែល្អ៕