ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលបង្ហាញអ្នកម្តាយថា កូនគួរតែផ្តាច់ការបៅក្នុងពេលពាក់កណ្តាលយប់។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលកូនដុះធ្មេញ ជាពេលដែលអ្នកម្តាយគួរតែចាប់ផ្តើមផ្តាច់ទឹកដោះកូនហើយ ព្រោះក្នុងពេលនេះ កូនកំពុងតែញ៉ាំអាហារបន្ថែម ដូចជាបបរសុខភាពជាដើម។ ដូចនេះ ការបៅក្នុងពេលពាក់កណ្តាលយប់អាចកាត់បន្ថយបាន។
- ក្នុងពេលដែលកូនគេងថ្ងៃតិច ហើយគេងយប់ច្រើន ជាពេលដែលអ្នកម្តាយអាចផ្តាច់ទឹកដោះកូនបាន ព្រោះកូនចាប់ផ្តើមទម្លាប់នឹងការគេងទល់ភ្លឺ។ ប្រសិនជាក្នុងពេលដែលកូនកំពុងតែគេងលក់ស្រួល ហើយអ្នកបង្អាក់ ដោយដាស់កូនឡើងមកបៅទឹកដោះ នោះនឹងធ្វើឲ្យកូនពិបាកគេងលក់ស្រួលវិញណាស់។ ដូចនេះ ក្នុងរយៈពេលនេះ អ្នកគួរតែចាប់ផ្តើមផ្តាច់ការឲ្យកូនបៅក្នុងពាក់កណ្តាលយប់ ទើបល្អចំពោះសុខភាពកូន៕