វាទំនងជារឿងពិបាកមួយសម្រាប់ស្ត្រីមានផ្ទៃពោះ ដោយសារតែមានការបង្ករោគខ្លះអាចប៉ះពាល់តែស្ត្រីជាម្តាយ ខណៈពេលដែលការបង្ករោគផ្សេងៗទៀតសម្តៅវាយប្រហារទាំងម្តាយ និងកូនក្នុងផ្ទះតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលអ្នកឆ្លងជំងឺ វីរុស ឬបាក់តេរីនឹងវាយលុកទៅលើជាលិការាងកាយ បង្កើតកូនចៅ និងបញ្ចេញជាតិពុលរបស់វាទៅក្នុងខ្លួន។ អ្វីដែលជាបញ្ហានោះគឺថា ការបង្ករោគទាំងនេះអាចនឹងផ្តល់ផលវិបាកច្រើនក្នុងពេលមានផ្ទៃពោះ ហើយទំនងជានឹងបង្ករោគដល់ទារកនៅក្នុងផ្ទៃថែមទៀត។
សម្រាប់ស្ត្រីមានផ្ទៃពោះពិតជាងាយនឹងឆ្លងជំងឺណាស់ នេះដោយសារតែភាពទន់ខ្សោយនៃប្រព័ន្ធភាពស៊ាំសម្រាប់ការពារមនុស្សពីរនាក់ក្នុងពេលតែមួយ។ ដល់ពេលឆ្លងជំងឺទៅ វាអាចនឹងមានផលវិបាកធ្ងន់ធ្ងរច្រើនដូចជា ការរលូតកូន កូនកើតមិនគ្រប់ខែ កូនស្លាប់ក្នុងផ្ទៃ កូនកើតមកខ្វះអវៈយវៈ និងម្តាយស្លាប់ជាដើម។
ដូច្នេះខាងក្រោមគឺជាការបង្ករោគមួយចំនួនដែលស្ត្រីមានផ្ទៃពោះត្រូវតែមានភាពប្រុងប្រយ័ត្ន និងព្យាយាមកុំឲ្យកើតជំងឺនេះ៖
- ជំងឺរលាកថ្លើមប្រភេទ B, C
- ការបង្ករោគនៅផ្លូវទឹកម៉ូត្រ
- ជំងឺកាមរោគ
- ជំងឺអ៊ុតស្វាយ
- ជំងឺប៉េសប្រដាប់ភេទ
- កញ្ជ្រឹល ឬស្អូច
- ជំងឺបង្កឡើងដោយបាក់តេរី Group B Streptococcus
ការប្រុងប្រយ័ត្ន និងការព្យាបាល
ដូច្នេះចាប់ពីពេលនេះទៅ យើងដឹងហើយថាការបង្ករោគអ្វីខ្លះដែលអាចប៉ះពាល់ដល់ការមានផ្ទៃពោះហើយ។ យកល្អគួរតែធ្វើដូចខាងក្រោមនេះដើម្បីបង្កាវា៖
១-ធ្វើយ៉ាងណាអាចកើតជំងឺនេះឲ្យហើយមុនពេលមានផ្ទៃពោះ
២-តាមដានរោគសញ្ញា និងពិនិត្យសុខភាពជាទៀងទាត់
៣-ចៀសវាងការរួមភេទជាមួយដៃគូរមានជំងឺ
៤-ចូរប្រាកដថា គ្រូពេទ្យមិនបានប្រើប្រាស់ឧបករណ៍ និងសឺរ៉ាងដែលធ្លាប់ប្រើជាមួយអ្នកជំងឺពីមុនៗឡើយ
៥-សម្រាប់ការប្រើប្រាស់ថ្នាំផ្សះដើម្បីព្យាបាលក្នុងពេលមានផ្ទៃពោះ ត្រូវតែមានការណែនាំឲ្យច្បាស់ពីគ្រូពេទ្យជំនាញ និងជ្រើសរើសថ្នាំណាដែលមិនប៉ះពាល់ដល់កូនក្នុងផ្ទៃ
៦-បើសិនជាកំពុងតែមានការបង្ករោគនៅផ្លូវទឹកម៉ូត្រ ចូរព្យាយាមញ៉ាំទឹកឲ្យបានច្រើន តែបើសិនជាអាការៈរបស់វាកើតឡើងជាប់ច្រើនជាងពីរថ្ងៃ ចូរពិគ្រោះជាមួយគ្រូពេទ្យភ្លាម៕