ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុគ្គល៤ប្រភេទដែលជំងឺមហារីកចូលចិត្តតាមរក។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកចូលចិត្តញ៉ាំច្រើន ដោយមិនស្រកទម្ងន់ បែរជាកាន់តែធាត់ទៅៗ នោះជំងឺមហារីកផ្សេងៗងាយនឹងមករកអ្នកណាស់។ ដូចនេះ អ្នកគួរតែគ្រប់គ្រងរបបអាហាររបស់ខ្លួនឲ្យបានល្អ ដោយបរិភោគឲ្យបានត្រឹមត្រូវ ទើបមានរាងស្អាត ហើយមិនប្រឈមនឹងជំងឺមហារីក។
- នៅពេលដែលអ្នកតែងតែអង្គុយយូរមិនក្រោកឡើងមកធ្វើចលនា នឹងធ្វើឲ្យប៉ះពាល់ដល់ពោះវៀន និងក្រពះរបស់អ្នក។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមនឹងអាការៈទល់លាមកខ្លាំងណាស់។ ជាពិសេស ចំពោះនារីនៅពេលដែលអង្គុយយូរ នឹងធ្វើឲ្យឈាមដើរមិនស្រួល។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមនឹងរោគស្ត្រី ដោយយូរទៅនឹងប្រែជាមហារីកក៏ថាបានដែរ។
- បុគ្គលដែលចូលចិត្តចូលគេងយប់ជ្រៅ នឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយធ្លាក់ចុះ។ នៅពេលដែលរាងកាយអ្នកចុះខ្សោយ នឹងធ្វើឲ្យជំងឺមហារីកផ្សេងៗងាយរត់ចូលមកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែចូលគេងពីព្រលប់ ហើយក្រោកពីព្រលឹម ទើបអាចការពារសុខភាពអ្នកបានល្អ។
- អ្នកដែលតែងតែមានអារម្មណ៍មិនល្អ ដោយឡើងចុះញឹកញាប់ ក៏អាចធ្វើឲ្យជំងឺមហារីកងាយមករកអ្នកផងដែរ។ ដូចនេះ មិនថាស្ថិតក្នុងកាលៈទេសៈណាទេ គឺអ្នកត្រូវតែរក្សាអារម្មណ៍ឲ្យស្ងប់ និងសប្បាយ មិនគួរកើតទុក្ខ និងស្មុគស្មាញច្រើនឡើយ ទើបអាចចៀសពីជំងឺមហារីកទាំងឡាយបាន៕