ធុងសម្រាមក្នុងផ្ទះរបស់អ្នក មិនគួរទុកនៅកន្លែងផ្តេសផ្តាសឡើយ ព្រោះអាចប៉ះពាល់ដល់លាភសំណាងរបស់អ្នកបានយ៉ាងងាយ។ តើមិនគួរទុកកន្លែងណាខ្លះទៅ?
- អ្នកមិនគួរទុកធុងសម្រាមក្នុងបន្ទប់គេងរបស់អ្នកទេ ព្រោះវាជាកន្លែងដែលអ្នកនៅយូរជាងគេ។ ដូចនេះ នៅពេលដែលអ្នកទុកធុងសម្រាមក្នុងបន្ទប់យូរ វានឹងធ្វើឲ្យអ្នកធ្វើអ្វីមិនដូចចិត្ត។ ជាពិសេស មនោសញ្ចេតនារវាងប្តីប្រពន្ធអ្នកក៏អាចកើតមានបញ្ហាដែរ។
- បើអ្នកចង់ទុកធុងសម្រាមក្នុងបន្ទប់ទទួលភ្ញៀវ អ្នកគួរតែទុកនៅកន្លែងដែលមើលមិនឃើញ ហើយទុកតែមួយបានហើយ។ បើអ្នកដាក់ធុងសម្រាមច្រើន វានឹងនាំសំណាងអាក្រក់ចូលមករកអ្នក។
- អ្នកមិនគួរដាក់ធុងសម្រាមឲ្យទល់មុខនឹងចង្ក្រាននោះទេ ព្រោះវាក៏អាចប៉ះពាល់ដល់ទ្រព្យទាំងឡាយដែលអាចចូលមកក្នុងផ្ទះរបស់អ្នកផងដែរ។ ដូចនេះ អ្នកគួរតែដាក់ធុងសម្រាមក្នុងកន្លែងដែលត្រូវ ទើបទ្រព្យក្នុងផ្ទះរបស់អ្នកអាចកើនឡើងបាន៕