ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
នារីដែលកើតក្នុងឆ្នាំកុរ មានដៃដែលទូលាយខ្លាំងណាស់ ដោយចូលចិត្តទិញគ្រប់មុខ មិនប្រណីនោះទេ។ ជាពិសេស ឲ្យតែអាចធ្វើឲ្យគេសប្បាយចិត្ត គេមិនខ្វល់ថាចាយលុយអស់ប៉ុន្មានទេ គឺត្រូវតែចាយទាំងអស់។ ជាហេតុដែលធ្វើឲ្យគេពិបាកនឹងសន្សំបានប្រាក់ខ្លាំងណាស់ ដោយគណនីសន្សំប្រាក់គឺមិនចេះកើនលេខនោះទេ។
ឆ្នាំមមែ
មនុស្សស្រីដែលកើតក្នុងឆ្នាំមមែ ឲ្យតែក្នុងដៃមានលុយ គឺទិញរបស់ឲ្យអ្នកផ្ទះជានិច្ច។ ជាពិសេស ឲ្យតែឃើញរបស់ដែលខ្លួនឯងស្រឡាញ់ គឺហ៊ានទិញទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ គេមិនសូវពូកែក្នុងការគ្រប់គ្រងលុយនោះទេ។ ជាហេតុដែលធ្វើឲ្យក្នុងដៃមិនសូវមានលុយក្រាស់យូរទេ គឺចាយចេញវិញទាំងអស់តែម្តង។
ឆ្នាំជូត
នារីដែលកើតក្នុងឆ្នាំជូត ឲ្យតែប្រហែសខ្លួនតែបន្តិច លុយគឺចេញអស់តែម្តង។ ជាពិសេស នៅពេលដែលក្នុងដៃមានលុយ គឺគេចាប់ផ្តើមរៀបចំគម្រោងការក្នុងការចាយម៉ង ដោយទិញគ្រប់មុខ មិនចេះខ្វះមួយមុខណាឡើយ។ ជាហេតុដែលធ្វើឲ្យក្នុងកុងធនាគាររបស់គេមិនដែរថាមានលុយសល់នោះទេ គឺអស់រលីងរាល់ពេល៕