រាជធានីភ្នំពេញ ថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៩
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី បានទទួលពានរង្វាន់ជា”ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកដែលរីកចម្រើនលឿនជាងគេនៅកម្ពុជាប្រចាំឆ្នាំ2018″ ឬ “Fastest Growing Life Insurance Company 2018” កាលពី ថ្ងៃទី 15 ខែ វិច្ឆិកា ឆ្នាំ 2018 ដែលផ្តល់ដោយក្រុមហ៊ុន Global Banking and Finance Review ។
លោក Tan Jiak Hiang អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ មានប្រសាសន៍ថា៖
“ពានរង្វាន់ដ៏មានតម្លៃនេះឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងការបម្រើប្រជាជនកម្ពុជា។ គោលដៅចម្បងរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ គឺការជួយដល់ប្រជាជនកម្ពុជាឱ្យបានច្រើន ដើម្បីឱ្យពួកគាត់មានសេចក្តីសុខផ្លូវចិត្ត ជាមួយនឹងផលិតផលធានារ៉ាប់រងអាយុជីវិតដ៏សមស្រប ដែលបំពេញតាមតម្រូវការការពារហិរញ្ញវត្ថុរបស់ពួកគាត់ ។ យើងប្តេជ្ញានឹងខិតខំបម្រើអតិថិជនរបស់យើងដោយការយកចិត្តទុកដាក់ ដោយក្តីគោរព និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលបានផ្តល់ទំនុកចិត្តមកកាន់ក្រុមហ៊ុនយើងខ្ញុំ ក៏ដូចជាធនាគារដៃគូចែកចាយសេវាធានារ៉ាប់រងអាយុជីវិត អន្តរការី និង បុគ្គលិកទាំងអស់របស់យើង ដែលបានសហការគ្នាក្នុងការផ្តល់សេវាកម្មដ៏ល្អជូនចំពោះអតិថិជនរបស់យើង។ ពានរង្វាន់ដ៏មានតម្លៃនេះគឺសម្រាប់ភាគីពាក់ព័ន្ធទាំងអស់របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ “ អំពីក្រុមហ៊ុន Global Banking and Finance Review៖ក្រុមហ៊ុនGlobal Banking and Finance Review ដែលមានការិយាល័យកណ្តាលនៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស ជាស្ថាប័នទស្សនាវដ្តីបោះពុម្ពផ្សាយ និងអនឡាញឈានមុខគេមួយដែលផ្តល់ជូនព័ត៌មានឯករាជ្យសំខាន់ៗនៅក្នុងវិស័យហិរញ្ញវត្ថុ ។ Global Banking and Finance Review ផ្តោតសំខាន់ទៅលើការផ្តល់ព័ត៌មានថ្មីៗទៅកាន់បុគ្គលសំខាន់ៗនៅក្នុងវិស័យហិរញ្ញវត្ថុ។ អ្នកអានរបស់ Global Banking and Finance Review រួមមាន៖ ប្រធាននាយក នាយកប្រតិបត្តិ នាយកផ្នែកហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅក្នុងក្រុមហ៊ុនធំៗ500 (Fortune 500) ៖ធនាគារធំៗ ស្ថាប័នហិរញ្ញវត្ថុ ធនាគារកណ្តាល និងបុគ្គលដែលមានមានចំណាប់អារម្មណ៍លើព័ត៌មាន និងទីផ្សារហិរញ្ញវត្ថុ ។
អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍៖
ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន កាណាឌីយ៉ា
អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី (Canadia Investment Holding PLC) និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មឿងថៃ ឡាយហ្វ៍ ភីស៊ីអិល(Muang Thai Life Assurance PCL) ពីប្រទេសថៃ ។ ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ភីអិលស៊ី(Canadia Investment Holding PLC) គឺជាក្រុមហ៊ុនមេ ធនាគារ កាណាឌីយ៉ា។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម ធានារ៉ាប់រងអាយុជីវិត ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥។ ចាប់តាំងពីប្រតិបត្តិការអាជីវកម្មឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន ប្រជាជនចំនួនជាង ២០.០០០នាក់បាន និងកំពុងប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិតជាមួយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍។ គិតមកត្រឹម ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ មានទ្រព្យសកម្មសរុប ១១.៣៨២.០០០ ដុល្លារអាម៉េរិក។
សម្រាប់ព័ត៌មានបន្ថែមពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ សូមចូលទៅកាន់គេហទំព័រ www.sovannphumlife.com, ឬទំព័រ Facebook, និង Instagramរបស់ក្រុមហ៊ុន