ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបន្លែទាំងឡាយណាដែលអាចជួយឲ្យស្បែកអ្នកស្អាតខ្លាំងក្រោយបរិភោគរួច។ តើមានអ្វីខ្លះទៅ?
ក្រៅពីផ្លែឈើ អ្នកអាចញ៉ាំប៉េងប៉ោះបាន ព្រោះនៅក្នុងបន្លែមួយប្រភេទនេះមានសារធាតុម្យ៉ាងដែលអ្នកនឹកស្មានមកដល់ ហើយសារធាតុនេះឯងដែលអាចជួយការពារស្បែកអ្នកមិនឲ្យចាស់ ដោយមានភាពរស់រវើក។ ម្យ៉ាងទៀតវាក៏អាចជួយការពារមិនឲ្យស្បែកអ្នកខូចដោយសារតែកម្តៅថ្ងៃនោះទេ។
ដំឡូងបារាំងគឺជាបន្លែដែលអ្នកគួរតែញ៉ាំ ព្រោះវាមិនត្រឹមតែល្អចំពោះសុខភាពអ្នកទេ វាថែមទាំងអាចជួយរក្សាសម្រស់អ្នកទៀតផង។ វាមិនត្រឹមតែអាចជួយពន្យារភាពចាស់នៃស្បែកអ្នក ថែមទាំងអាចជួយធ្វើឲ្យឈាមអ្នកដើរស្រួល ដោយមិនធ្វើឲ្យអ្នកមានអាការៈហើមនោះទេ។ ម្យ៉ាងទៀតវាក៏ជួយការពារមិនឲ្យស្បែកអ្នកឡើងកន្ទួលក្រហមដូចគ្នា។
យើងខ្ញុំជឿជាក់ថាមានមនុស្សមួយចំនួនមិនចូលចិត្តញ៉ាំត្រសក់នោះទេ ប៉ុន្តែតើអ្នកដឹងទេថាត្រសក់ក៏អាចជួយរក្សាស្បែកអ្នកឲ្យស្អាតដែរ។ ក្រោយពេលដែលអ្នកពិសាររួច វានឹងជួយធ្វើឲ្យស្បែកអ្នកស ថែមទាំងអាចជួយអ្នកបញ្ចុះទម្ងន់បានទៀតផងដោយនៅក្នុងនោះសំបូរទៅដោយវីតាមីនជាច្រើនប្រភេទ៕