ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
បុគ្គលដែលកើតក្នុងឆ្នាំជូត ជិតដល់ពេលទទួលបានជំនួយពីទេវតាទ្រព្យហើយ។ ជាហេតុដែលធ្វើឲ្យក្រដាសប្រាក់ដែលនឹងចូលមកមានតែលេខធំតែប៉ុណ្ណោះ។ ជាពិសេស ចិត្តដ៏ល្អរបស់អ្នក នឹងជួយអ្នកឲ្យកើបបានផលធំ។ ដូចនេះ អ្នកនឹងមិនរស់នៅដោយជួបនឹងបញ្ហាលំបាកទៀតនោះឡើយ។
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំរកា មាននិស្ស័យខ្ពស់ជាមួយនឹងទេវតាទ្រព្យខ្លាំងណាស់។ ជាពិសេស គេនឹងយកបានសុទ្ធតែលាភធំៗ។ មិនត្រឹមតែប៉ុណ្ណោះ បញ្ហាខ្វះលុយក៏អាចដោះស្រាយបានយ៉ាងងាយផងដែរ។ ដូចនេះ អ្នកនឹងចាយបានគ្រប់គ្រាន់ ហើយក៏សល់បានច្រើនមិនគួរឲ្យជឿផងដែរ។
ឆ្នាំកុរ
មនុស្សដែលកើតក្នុងឆ្នាំកុរ នឹងមានដំណឹងល្អច្រើនណាស់ចូលមករក។ ជាពិសេស ក៏អាចជួបនឹងឱកាសធំៗផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ឲ្យតែអ្នកចាប់ជាប់ឱកាសទាំងនោះ អ្នកនឹងសល់បានទ្រព្យច្រើនណាស់។ ដូចនេះ គ្មាននរណាអាចរារាំងមិនឲ្យអ្នកបង្កើនលេខក្នុងគណនីសន្សំប្រាក់នោះឡើយ។
ឆ្នាំមមែ
អ្នកដែលកើតក្នុងឆ្នាំមមែ នឹងមានទេវតាទ្រព្យចូលមកតាមជួយ។ ជាពិសេស លាភសំណាងគ្រប់បែបយ៉ាងក៏ចូលមកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការងារដែលអ្នកខំប្រឹងពីមុននឹងចាប់ផ្តើមបានផលទាំងអស់។ ដូចនេះ អ្នកនឹងអាចធ្វើឲ្យជីវភាពរស់នៅរបស់អ្នកប្រសើរឡើងខ្លាំងមិនគួរឲ្យជឿនោះឡើយ៕