កើតមុន
បើសិនជាអ្នកកំពុងតែមិនទទួលបានការគេងគ្រប់គ្រាន់ទេ ស្បែកប្រហែលជាងាយនឹងបង្ហាញបញ្ហាណាស់។ ការសិក្សាខ្លះបានរកឃើញទំនាក់ទំនងមួយរវាងការគេងមិនបានគ្រប់ និងការកើតមុន ហើយរឿងនេះប្រហែលជាទាក់ទងនឹងរបៀបដែលការគេងគ្រប់គ្រងលើអ័រម៉ូនក្នុងរាងកាយ។ ការគេងមិនគ្រប់គ្រាន់ក៏ធ្វើឲ្យប្រព័ន្ធភាពស៊ាំមានបញ្ហាដែរ ដូច្នេះរាងកាយងាយនឹងមានបញ្ហាច្រើនថែមទៀត។
ភ្នែកមានបញ្ហា
ភ្នែកដែលឡើងក្រហម ហើមស្ពុលៗ ឬមានស្នាមខ្មៅៗក្រោមភ្នែក សុទ្ធតែជាសញ្ញាបញ្ជាក់ថា អ្នកកំពុងតែគេងមិនបានគ្រប់គ្រាន់ទេ។ ការគេងមិនគ្រប់ងាយនឹងបង្កជាស្នាមជ្រីវជ្រួញនៅលើស្បែកផងដែរ។ នេះដោយសារតែរាងកាយមិនទទួលបានការគ្រប់គ្រងអ័រម៉ូនត្រឹមត្រូវ និងជួសជុលលើជាលិកាដែលខូចខាត ហើយរឿងនេះគឺកើតឡើងក្នុងពេលគេងលក់ស្កប់ស្កល។
ឡើងទម្ងន់
នៅពេលអ្នកសម្រាកបានគ្រប់គ្រាន់ រាងកាយអាចគ្រប់គ្រងអ័រម៉ូន Ghrelin និង Leptin បានយ៉ាងល្អ ដែលវាទាំងពីរនេះជាអ្នកគ្រប់គ្រងអារម្មណ៍នៃការឃ្លាន។ បើគ្មានវាទេ អ្នកប្រហែលជាមានអារម្មណ៍ចេះតែចង់ញ៉ាំច្រើនជាងតម្រូវការ ហើយឡើងទម្ងន់ទៀត។
ឃ្លានអាហារមិនផ្តល់សុខភាព
ក្រោយពីគេងមិនបានសល់ពេញមួយយប់ អ្នកប្រហែលជាចង់ញ៉ាំបឺហ្គឺ និងដំឡូងបារាំងចៀនសម្រាប់អាហារថ្ងៃត្រង់ហើយ។ ខួរក្បាលដែលស្ថិតក្នុងពេលដែលគេងមិនគ្រប់ទំនងជាងាយនឹងឃ្លានអាហារមិនផ្តល់សុខភាពណាស់។ វាប្រហែលជាការសម្រេចចិត្តមួយដែលមិនល្អឡើយនៅពេលមានអារម្មណ៍អស់កម្លាំង និងងាយនឹងសម្រេចចិត្តលើអ្វីដែលស្រួលៗចឹងវិញ។
ញ៉ាំកាហ្វេច្រើន
បើសិនជាទម្លាប់ញ៉ាំកាហ្វេអ្នកត្រឹម ២ពែងក្នុងមួយថ្ងៃជារឿងធម្មតានោះ មិនបាច់ខ្វល់ខ្វាយឡើយ តែបើសិនជាត្រូវការញ៉ាំច្រើនជាងនេះវិញ ទើបជាបញ្ហា។ ជាតិកាហ្វេអ៊ីនប្រហែលជាចម្លើយមួយនៃការគេងមិនគ្រប់គ្រាន់ហើយ ប៉ុន្តែរឿងនេះងាយនឹងមានបញ្ហាលឿនណាស់។ ក្នុងរយៈពេលខ្លី គ្រាន់តែញ៉ាំកាហ្វេដើម្បីឲ្យមានអារម្មណ៍ល្អ តែវាអាចបង្កជាបញ្ហារយៈពេលយូរ រហូតដល់គេងមិនលក់ ឬថប់អារម្មណ៍។
មានអារម្មណ៍បាក់ទឹកចិត្ត
ការបាក់ទឹកចិត្ត និងគេងមិនគ្រប់គ្រាន់មានទំនាក់ទំនងគ្នាខ្លាំងណាស់។ អ្វីដែលកាន់តែយ៉ាប់នោះគឺថា ការបាក់ទឹកចិត្តអាចធ្វើឲ្យគេងមិនលក់ ហើយការគេងមិនលក់ក៏ធ្វើឲ្យបាក់ទឹកចិត្តដែរ៕