ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពណ៌នៃកាបូបលុយដែលអាចនាំយកក្រដាសប្រាក់ក្រាស់មកជូនអ្នក។ តើមានអ្វីខ្លះទៅ?
- កាបូបលុយដែលមានពណ៌លឿង និងមាស គឺជាពណ៌ដែលនាំលាភធំមកឲ្យអ្នក។ មិនថាអ្នកបណ្តាក់ទុនលើអ្វីទេ គឺអាចទទួលបានផលធំទាំងអស់ប្រសិនជាអ្នកប្រើកាបូបលុយពណ៌២នេះ។
- កាបូបលុយពណ៌កាហ្វេ និងត្នោត ក៏ជាពណ៌ដែលប្រមូលបានមាសប្រាក់មកពីគ្រប់ទិសផងដែរ។ ជាពិសេស វាអាចជួយការពារលុយធំទាំងឡាយដែលមានក្នុងនោះមិនឲ្យហូរចេញផ្តេសផ្តាសឡើយ។ ទោះជាហូរចេញ ក៏មានប្រាក់ក្រាស់ហូរចូលមកវិញផងដែរ។
- កាបូបលុយពណ៌ខ្មៅ ជាពណ៌ដែលនាំបានទាំងមាស ទ្រព្យ និងប្រាក់ចូលមក។ ជាពិសេស វាអាចជួយគ្រប់គ្រងលុយរបស់អ្នកឲ្យជាប់នៅក្នុងនោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ឲ្យតែអ្នកប្តូរមកប្រើពណ៌នេះ អ្នកនឹងចាប់ផ្តើមសង្កេតឃើញថាមានមាសប្រាក់ចូលមកច្រើនណាស់។ ដូចនេះ ក្នុងចំណោមពណ៌ទាំងនេះ អ្នកអាចជ្រើសរើសមកប្រើបាន៕