ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង២យ៉ាងដែលមិនគួរធ្វើមុនចូលគេង។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកគេងដោយតែងតែបើកភ្លើងភ្លឺៗ នោះនឹងធ្វើឲ្យអ្នកគេងមិនស្ងប់ឡើយ ដោយប៉ះពាល់ដល់ដំណេករបស់អ្នកណាស់។ ជាពិសេស វានឹងធ្វើឲ្យអាហារក្នុងរាងកាយអ្នករំលាយមិនបានល្អទេ ដោយយូរទៅនឹងធ្វើឲ្យអ្នកធាត់ទៅៗជាមិនខានឡើយ។ ដូចនេះ មុននឹងអ្នកចូលគេងគួរតែបិទភ្លើង ទើបអាចការពាររាងរបស់អ្នកឲ្យស្អាតបាន។
- ជាតិស្ករដែលមានក្នុងបង្អែមគឺខ្ពស់ណាស់ ហើយញ៉ាំមុនចូលគេងនឹងបំលែងទៅជាខ្លាញ់ទាំងអស់។ ប្រសិនជាអ្នកបរិភោគបង្អែមទាំងឡាយមិនថាប្រភេទណាទេ គឺធ្វើឲ្យអ្នកឡើងទម្ងន់ខ្លាំងទាំងអស់។ ដូចនេះ ទោះបីជាអ្នកចង់ញ៉ាំប៉ុណ្ណាក៏ដោយក៏គួរតែទប់អារម្មណ៍ឲ្យជាប់ មិនគួរពិសារទេ ទើបអ្នកមានរាងដែលតូចស្រឡូនមិនដូចជាធុងសាំង៕