ខ្លាញ់ក្បាលពោះច្រើនពិតជាមិនល្អសម្រាប់រូបរាងខាងក្រៅរបស់មនុស្សយើងទេ។ ហើយយើងក៏ដឹងទៀតថា ការសម្រកទម្ងន់តាមរយៈការហាត់ប្រាណនៅមានកម្រិតនៅឡើយ បើសិនជាពួកគេមិនទាន់អាចគ្រប់គ្រងរបបអាហារ និងជ្រើសរើសអាហារបានត្រឹមត្រូវនោះ។ យើងមានអាហារមួយចំនួនតូចដែលអ្នកអាចទទួលទានដើម្បីសម្រកខ្លាញ់ក្បាលពោះបាន។
ត្រី
នៅពេលរបបអាហាររបស់អ្នកខ្វះជាតិអូមេហ្គាបី ក្រពេញមួយក្នុងខួរក្បាល (Pineal Gland) ដែលជួយសម្រួលដល់ប្រព័ន្ធសរសៃប្រសាទនោះនឹងឈប់ធ្វើការ ដែលជាហេតុនាំអោយមានការផ្លាស់ប្តូរការផលិតជាតិ Melatonin ដែលជាអ័រម៉ូនជួយអោយងងុយគេង។ អ្នកដែលខ្វះជាតិអូមេហ្គាបីនឹងមិនអាចគេងលក់ដូចធម្មតាបានទេ ដូច្នេះ វានឹងធ្វើអោយអ្នកញ៉ាំអាហារមិនផ្តល់សុខភាពនៅពេលយប់ជ្រៅៗបាន។
ត្រីក៏សម្បូរជាតិប្រូតេអ៊ីនសម្រាប់ជួយអ្នកអោយញ៉ាំអាហារឆាប់ឆ្អែត។ អ្នកនឹងអាចរំលាយជាតិខ្លាញ់បានច្រើនជាងធម្មតា នៅពេលអ្នកញ៉ាំអាហារសម្បូរជាតិប្រូតេអ៊ីនច្រើនជាងកាបូអ៊ីដ្រាត។ ដូច្នេះ អ្នកគួរតែបន្ថែមការញ៉ាំអាហារសម្បូរជាតិអូមេហ្គាបីពីត្រីអោយបានច្រើន ដើម្បីជម្រុញដល់សុខភាពបេះដូង និងបន្ថយការប្រឈមនឹងជំងឺភ្លេចភ្លាំង។
គ្រាប់ធញ្ញជាតិ
បន្លែដែលមានគ្រាប់ គឺជាប្រភពដ៏អស្ចារ្យមួយនៃជាតិម៉ាញ៉េស្យូម ដែលអាចធ្វើអោយអ្នកមានអារម្មណ៍ល្អបាន។ ហើយការញ៉ាំអាហារទាំងនេះកាន់តែច្រើនអាចជួយដល់អ្នកដែលឧស្សាហ៍មានបញ្ហាគេងនៅពេលយប់បានទៀតផង។ តាមការសិក្សាបានអោយដឹងថា អ្នកដែលញ៉ាំជាតិប៉ូតាស្យូមពេលកំពុងតែគេង ពួកគេមិនសូវញ៉ាំអាហារច្រើនខ្លាំង និងឡើងទម្ងន់ឡើយ។ ចំពោះស្ត្រីវិញក៏មិនសូវជាមានកម្រិតសារធាតុបង្ករោគច្រើន ដែលនាំអោយកើតជំងឺបេះដូង មហារីក ទឹកនោមផ្អែម និងជំងឺភ្លេចភ្លាំងពេលចាស់ជរាដែរ។
ទឹកដោះគោ
ទឹកដោះគោក៏មានប្រយោជន៍ណាស់ដែរសម្រាប់រាងកាយក្នុងពេលដែលអ្នកត្រូវការសម្រកជាតិខ្លាញ់ក្បាលពោះ។ តាមការសិក្សាបានអោយដឹងថា ក្នុងចំណោមស្ត្រីត្រៀមរាំងរដូវច្រើនជាង ១០០ នាក់មានការថយចុះចំនួនជាតិខ្លាញ់គួរអោយកត់សម្គាល់មួយ នៅពេលពួកគេញ៉ាំអាហារដែលសម្បូរជាតិកាល់ស្យូមច្រើនបំផុត។ តាមការពិត ជាតិកាល់ស្យូម ១០០ មីលីក្រាមដែលពួកគេញ៉ាំជារៀងរាល់ថ្ងៃ អាចកាត់បន្ថយ ឬសម្រកខ្លាញ់ក្បាលពោះបាន ២,៥ សង់ទីម៉ែត្រដែរ។
ជាតិកាល់ស្យូមក៏អាចជួយអោយអ្នកគេងលក់កាន់តែស្រួលផងដែរ បើសិនជាអ្នកមានបញ្ហាឈឺសាច់ដុំ ឬរមួលសាច់ដុំ ព្រោះជាតិរ៉ែដែលមានជាមួយកាល់ស្យូមអាចជួយធ្វើអោយសរសៃប្រសាទ និងសរសៃសាច់ដុំធូរវិញ។
ផ្លែឈើរី
ផ្លែឈើរី គឺជាអាហារដែលសម្បូរទៅដោយជាតិ Melatonin ជាងគេ។ ខណៈពេលដែលគ្មានអំណះអំណាងណាមួយបញ្ជាក់ថា វាជួយអោយអ្នកងងុយគេងនោះ តែក៏មានការសិក្សាជាច្រើនបានរកឃើញថា អាហារដូចជាផ្លែចេកក៏អាចបង្កើនចំនួនជាតិ Melatonin ក្នុងរាងកាយបានដែរ។ ផ្លែនេះមិនគ្រាន់តែមានជាតិ Melatonin សម្រាប់ជួយអោយងងុយគេងទេ តែវាក៏មានអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយដែរ សម្រាប់ជួយអោយអ្នកស្រកទម្ងន់៕