ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងទាំងឡាយណាដែលអ្នកមិនគួរធ្វើក្រោយញ៉ាំបាយរួច។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលដែលអ្នកទើបតែញ៉ាំបាយឆ្អែត មិនគួរហាត់ប្រាណភ្លាមទេ ព្រោះក្រពះ និងពោះវៀនត្រូវការរយៈពេលចន្លោះពី៤ដល់៦ម៉ោងដើម្បីរំលាយ។ ប្រសិនជាឆ្អែតភ្លាម ហាត់ប្រាណភ្លាម នឹងអាចធ្វើឲ្យអ្នកថប់ទ្រូង បើធ្ងន់ធ្ងរអាចក្អួត និងប៉ះពាល់ដល់សរសៃឈាមក៏ថាបានដែរ។ ដូចនេះ ប្រសិនជាអ្នកចង់ហាត់ប្រាណខ្លាំង គួរតែចាំដល់ក្រោយ៤៥នាទី ទើបអាចពិចារណាហាត់ប្រាណបាន ប៉ុន្តែមិនគួរហាត់ដោយប្រើចលនាខ្លាំងៗទេ ដោយអាចដើរហាត់ប្រាណបាន។
- ក្រោយពិសារបាយរួច មនុស្សភាគច្រើនតែងតែងងុយគេងជានិច្ច ដោយសារតែឈាមភាគច្រើនរត់ទៅផ្គត់ផ្គង់នៅក្រពះ និងពោះវៀនដើម្បីរំលាយអាហារ។ ជាហេតុដែលធ្វើឲ្យខួរក្បាលខ្វះឈាម និងខ្វះអុកស៊ីសែន ទើបធ្វើឲ្យចង់តែគេង។ ប៉ុន្តែតើអ្នកដឹងទេថាគេងភ្លាមក្រោយបាយឆ្អែតភ្លាម នឹងធ្វើឲ្យអាហារពិបាករំលាយខ្លាំងណាស់ ថែមទាំងអាចធ្វើឲ្យច្រាលមកខាងលើផងដែរ។ ដូចនេះ អ្នកអាចសម្រាកដោយអង្គុយបាន មិនគួរគេងភ្លាមនោះទេ។
- ក្រោយបាយរួចភ្លាម ក៏មិនគួរទៅងូតទឹកភ្លាមដែរ ព្រោះខួរក្បាល បេះដូងកំពុងតែស្ថិតក្នុងសភាពខ្វះឈាម។ នៅពេលដែលអ្នកងូតទឹក នឹងធ្វើឲ្យសរសៃឈាមរីកធំ ដោយធ្វើឲ្យរាងកាយអ្នកអាចប្រឈមនឹងគ្រោះថ្នាក់បាន។
- ក្រោយពេលដែលទើបតែបរិភោគបាយឆ្អែតរួច បើអ្នកជក់បារី នឹងធ្វើឲ្យសុខភាពប្រឈមនឹងបញ្ហាធំណាស់។ នៅពេលដែលសារធាតុពុលដែលមានក្នុងបារីនោះចូលទៅក្នុងរាងកាយអ្នក នឹងធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺមហារីកខ្លាំង ថែមទាំងអាចធ្វឲ្យសរសៃឈាមអ្នកកករឹងបានផងដែរ។
- ជើងជាបេះដូងទី២របស់អ្នក ព្រោះឈាមដំណើរការនៅទីនោះច្រើន។ ដូចនេះ ប្រសិនជាអ្នកមានទម្លាប់ត្រាំជើងក្រោយបាយរួច គួរតែកែចេញ ព្រោះវាអាចធ្វើឲ្យឈាមមិនអាចទៅផ្គត់ផ្គង់ក្រពះ និងពោះវៀន ដោយធ្វើឲ្យពិបាករំលាយអាហារខ្លាំងណាស់៕