ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលបង្ហាញថា កូនមិនស័ក្តិសមនឹងម្សៅទឹកដោះគោនេះឡើយ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលកូនបៅរួច តែងតែក្អួតចេញមកវិញ ហើយយំរករឿងរហូត ដោយមិនដឹងមូលហេតុ អ្នកគួរតែប្រយ័ត្នពីម្សៅទឹកដោះគោហើយ ព្រោះពេលដែលកូនបៅមិនត្រូវម្សៅទឹកដោះគោ នោះកូននឹងអាចកើតអាការៈបែបនេះបាន។
- នៅពេលដែលកូនបៅម្សៅទឹកដោះគោមិន ក្រពះរបស់កូននឹងពិបាករំលាយណាស់ ដោយអាចធ្វើឲ្យក្រពះរងសម្ពាធ។ ជាហេតុដែលធ្វើឲ្យកូនអាចកើតមានអាការៈរាករូស ឬហើមពោះជាដើម។ ដូចនេះ បើកូនកើតមានអាការៈនេះ អ្នកគួរតែផ្លាស់ប្តូរម្សៅទឹកដោះគោឲ្យកូន ទើបមិនធ្វើឲ្យកូនខូចសុខភាព។
- នៅពេលដែលកូនបៅទឹកដោះគោនេះមិនបាន ស្បែកនឹងអាចឡើងកន្ទួលក្រហម ហើយក៏អាចរបកស្បែកដែរ។ អាការៈនេះអាចនិយាយបានថាជាការប្រតិកម្មនឹងម្សៅទឹកដោះគោ។ ដូចនេះ អ្នកម្តាយគួរតែចេះសង្កេត ទើបមិនបំផ្លាញសុខភាពកូនផ្ទាល់ដៃរបស់អ្នក៕