មាននារីមួយចំនួននៅពេលដែលចង់ស្គម គេមិនបរិភោគអាហារឡើយ ព្រោះខ្លាចធាត់ ប៉ុន្តែខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបពិសារអាហារដែលឆ្ងាញ់ ហើយថែមទាំងអាចរក្សារាងបានទៀតផង។ តើមានរបៀបណាខ្លះ?
នៅពេលដែលអ្នកបរិភោគមីសាច់គោ អ្នកត្រូវតែពិសារទឹកស៊ុបមុន ព្រោះវាមានជាតិខ្លាញ់ នោះនៅពេលដែលវាចូលទៅក្នុងក្រពះ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត វាអាចជួយគ្រប់គ្រងចំនួនអាហាររបស់អ្នកបាន។ បន្ទាប់មកអ្នកអាចបរិភោគបន្លែបាន ព្រោះវាអាចជួយអ្នករំលាយអាហារបានល្អ ទើបបរិភោគសាច់ រួចពិសារមី នោះអ្នកនឹងមិនបរិភោគមីច្រើនឡើយ ដោយសារតែអ្នកមានអារម្មណ៍ថាឆ្អែតរួចមកហើយ។
នៅពេលដែលអ្នកចង់បរិភោគបង្អែមផ្សេងៗ អ្នកត្រូវតែពិសារបាយជាមុនសិនទើបបរិភោគបង្អែម នោះវានឹងមិនធ្វើឱ្យអ្នកធាត់ឡើយ។
នៅពេលដែលអ្នកចង់បរិភោគការ៉េម អ្នកត្រូវតែជ្រើសរើសរស់ជាតិប្លូប៊ីរី ទើបវាអាចជួយរំលាយអាស៊ីតខ្លាញ់ដែលមានក្នុងរាងកាយអ្នក ហើយមិនធ្វើឱ្យអ្នកធាត់ ឬអ្នកក៏អាចពិសារទឹកដោះគោជូរក៏បានដែរ វាក៏មិនងាយធ្វើឱ្យអ្នកឡើងទម្ងន់ដូចគ្នា។
ចំពោះទឹក អ្នកអាចផឹកទឹកត្រជាក់បាន ប៉ុន្តែត្រូវតែទឹកត្រជាក់ធម្មតា ដោយមិនត្រូវផឹកភេសជ្ជៈដែលត្រជាក់ផ្សេងៗឡើយ ព្រោះវាមានជាតិស្ករខ្ពស់ ដែលអាចធ្វើឱ្យអ្នកធាត់យ៉ាងងាយបំផុត៕