មានឆ្នាំទាំង៤ដែលអាចមានលាភសំណាងល្អនៅពេលដែលរស់ដល់វ័យកណ្តាល។ តើមានឆ្នាំណាខ្លះទៅ?
ឆ្នាំឆ្លូវ(១៩៧៣)
អ្នកដែលកើតនៅឆ្នាំឆ្លូវក្នុងឆ្នាំ១៩៧៣ ជាមនុស្សដែលរស់នៅក្នុងភាពលំបាកតាំងពីតូច។ ទោះបីជាធំឡើងក៏នៅមិនទាន់មានសេចក្តីសុខដែរ ដោយតែងតែជួបនឹងការលំបាក។ ប៉ុន្តែគេជាមនុស្សដែលមានភាពរឹងមាំ ដោយអាចពុះពារគ្រប់ឧបសគ្គ។ ដូចនេះនៅពេលដែលគេដល់វ័យកណ្តាល គេនឹងអាចមានលាភល្អ មិនត្រឹមតែមានមុខរបរធំ ថែមទាំងមានចំណូលខ្ពស់ទៀតផង។
ឆ្នាំវក(១៩៦៨)
អ្នកដែលកើតនៅឆ្នាំវកនេះ ជាពិសេសកើតនៅឆ្នាំ១៩៦៨ ជាមនុស្សដែលមានការលំបាកពីក្មេង ដោយតែងតែរត់គ្រប់ទិសទី ប៉ុន្តែមិនទទួលបានលទ្ធផលអ្វីទេ។ លុះដល់អាយុ៣៨លាភនឹងចាប់ផ្តើមបើក។ ហើយដល់អាយុ៤០ ផ្កាយសំណាងនឹងរះឡើងជិតខ្លួន។ ដូចនេះសព្វថ្ងៃនេះ អ្នកដែលកើតនៅឆ្នាំ១៩៦៨នេះកំពុងតែស្ថិតក្នុងវ័យកណ្តាល ដែលអ្នកអាចមើលឃើញថាជីវភាពអ្នកមានភាពប្រសើរជាង១០ឆ្នាំមុន។ លាភធំរបស់អ្នកគឺផ្ទះ រីឯលាភតូចគឺស្ថិតក្នុងមុខរបរ។
ឆ្នាំច(១៩៨២)
អ្នកដែលកើតនៅឆ្នាំនេះ ជាពិសេសនៅឆ្នាំ១៩៨២ ជាបុគ្គលដែលមានជីវភាពលំបាកមុនទើបអាចមានសំណាង។ លុះចាប់ពីអាយុ៣៦ឆ្នាំទៅ អ្នកនឹងមានគ្រួសារដែលមានសុភមង្គល លាភចូលផ្ទះច្រើន ថែមទាំងអាចទទួលបានជោគជ័យក្នុងមុខរបរទៀតផង។ ដូចនេះក្នុង១០ឆ្នាំក្រោយជាពេលវេលាដែលអ្នកអាចសោយសុខបាន។
ឆ្នាំខាល(១៩៨៦)
អ្នកដែលកើតនៅឆ្នាំនេះ នៅចន្លោះអាយុ២០ឆ្នាំដល់៣០ឆ្នាំជាពេលវេលាដែលលំបាកជាងគេ ដោយការងារគេតែងតែផ្លាស់ប្តូររហូត ហើយមានឧបសគ្គជាប់ជានិច្ច។ ប៉ុន្តែក្រោយអាយុ៣៧ឆ្នាំ គេនឹងអាចជួបអ្នកដែលតាមជួយក្នុងមុខរបរ ជាហេតុដែលអាចធ្វើឲ្យទ្រព្យគេកើនបាននៅប៉ុន្មានឆ្នាំក្រោយ៕