ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
បុគ្គលដែលកើតក្នុងឆ្នាំឆ្លូវ ជាអ្នកដែលចូលចិត្តសន្សំលុយខ្លាំង ហើយក៏មានចិត្តអំណត់ខ្លាំងដែរ។ ថ្វីត្បិតតែការសន្សំលុយជារឿងល្អ ប៉ុន្តែបើអ្នកសន្សំខ្លាំងពេក នឹងធ្វើឲ្យគ្មាននរណាចង់រាប់អានជាមួយអ្នកឡើយ។ ជាហេតុដែលធ្វើឲ្យអ្នករកមិនឃើញផ្លូវទ្រព្យនោះទេ ព្រោះគ្មាននរណាចង្អុរបង្ហាញ។
ឆ្នាំជូត
អ្នកដែលកើតក្នុងឆ្នាំជូត លុយរបស់គេតែងតែរៀបចំបានល្អណាស់ ដោយគ្មាននរណាងាយខ្ចីលុយគេទេ។ ជាពិសេស ក្រោយពេលដែលរៀបការរួច គេមិនសូវទៅកម្មវិធីផ្សេងៗឡើយ។ ជាហេតុដែលធ្វើឲ្យយូរទៅ នឹងមិនអាចរក្សាទំនាក់ទំនងក្នុងសង្គមនោះទេ។
ឆ្នាំម្សាញ់
មនុស្សដែលកើតក្នុងឆ្នាំម្សាញ់ ជាបុគ្គលដែលប្រកាន់ប្រយោជន៍ជាធំ។ ប៉ុន្តែគេមិនសូវខ្វល់ពីសុខភាពខ្លួនទេ ដោយមិនហ៊ានចំណាយលុយច្រើនលើអាហារឡើយ។ នៅពេលដែលគេកាន់តែសន្សំ សុខភាពនឹងកាន់តែទ្រុឌទ្រោម។ ដូចនេះ លុយដែលសន្សំបាននឹងអាចយកទៅឲ្យពេទ្យអស់ជាមិនខានឡើយ៕