ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអ្នកគួរតែប្រយ័ត្នពេលដែលបំបៅទឹកដោះគោម្សៅដល់កូន។ តើមានអ្វីខ្លះទៅ?
- នៅមុនពេលដែលអ្នកឆុងទឹកដោះគោឲ្យកូនបៅ អ្នកគួរតែលាងដៃជាមុនសិន ហើយទឹកដែលឆុងនោះមិនគួរក្តៅពេក ឬត្រជាក់ពេកនោះទេ។ ជាពិសេស អ្នកគួរតែឆុងក្នុងបរិមាណដែលត្រូវ ទើបកូនអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ហើយមិនប៉ះពាល់ដល់សុខភាព។
- ទឹកដោះគោដែលសល់យូរ អ្នកមិនគួរឲ្យកូនបៅទៀតទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនបាន។ ដូចនេះ អ្នកមិនគួរស្តាយ ហើយបំផ្លាញសុខភាពកូនផ្ទាល់ដៃនោះឡើយ។
- អ្នកមិនគួរឆុងឲ្យកូនបៅភ្លាមពេលដែលគេយំភ្លាមទេ ព្រោះអាចធ្វើឲ្យខូចសុខភាពកូនពេលដែលគេបៅហួសកម្រិត។ ដូចនេះ អ្នកគួរតែមើលតាមស្ថានភាពជាក់ស្តែង មិនត្រូវប្រកាន់គំនិតមួយថា កូនយំ គឺកូនឃ្លានទេ ព្រោះជួនកាលអាចមកពីកត្តាផ្សេងទៀត។ មុនពេលដែលអ្នកឆុងទឹកដោះគោឲ្យកូន ឬបន្ថែមបរិមាណម្សៅ អ្នកគួរតែមើលតាមស្ងានការទើបបាន៕