ដូច្នេះ តើអ្នកចង់ ដឹងដំណឹងល្អ ឬដំណឹងអាក្រក់មុនទេ? មិនអីទេនេះជាដំណឹងអាក្រក់ – ជំងឺទឹកនោមផ្អែមប្រភេទទី២ កំពុងតែកើនឡើងនៅសហរដ្ឋអាមេរិកដោយមានមនុស្សពេញវ័យជាង ១០០លាននាក់ រស់នៅជាមួយជំងឺទឹកនោមផ្អែម ឫបម្រុងនឹងកើតជម្ងឺទឹកនោមផ្អែម។ ចុះដំណឹងល្អ? ជំងឺទឹកនោមផ្អែមប្រភេទទី២ អាចត្រូវបានរារាំង ឬពន្យារពេលប្រសិនបើអ្នកបង្កើតទម្លាប់ល្អប្រចាំថ្ងៃ។ សូមមើលខាងក្រោមសម្រាប់ជំហានជាក់ស្តែងចំនួន៧ ដើម្បីការពារជំងឺទឹកនោមផ្អែម ប្រកបដោយប្រសិទ្ធភាព៖
១.ផ្ទុកជាតិសរសៃនិងប្រូតេអ៊ីន
វេជ្ជបណ្ឌិតមួយរូប និងជាជំនួយការសាស្ត្រាចារ្យនៅសាកលវិទ្យាល័យអាឡាបាម៉ាមានប្រសាសន៍ថា “អាហារដូចជា legumes, កន្ទក់ ស្រូវសាលី និងម្សៅស្រូវសាលី ក៏ដូចជាផ្នែកទាំងអស់ នៃអាហាររុក្ខជាតិ គឺសំបូរទៅដោយជាតិសរសៃ និងជួយសំរួលដល់បរិមាណ នៃការរំលាយរាងកាយរបស់អ្នក” ។ ការញ៉ាំអាហារដែលសំបូរទៅដោយជាតិប្រូតេអ៊ីន ដូចជាសាច់គ្មានខ្លាញ់ បក្សី និងតៅហ៊ូ អាចជួយរក្សាភាពអត់ឃ្លានបាន (ដូច្នេះអ្នកមិនបរិភោគអាហារដែលមានជាតិខ្លាញ់ទេ) ហើយជាទំលាប់របបអាហារដែលមានសុខភាពល្អ”។
២.ឈប់ឬជៀសវាងការជក់បារី
ការជក់បារីបណ្តាលឱ្យខូចខាត និងកាត់បន្ថយអុកស៊ីសែន ដែលសរីរាង្គរបស់អ្នកត្រូវការដើម្បីរស់។ ប្រសិនបើអ្នកធ្វើឱ្យខូចលំពែង ដែលជាសរីរាង្គបញ្ចេញ អ័រម៉ូនអាំងស៊ុយលីន នោះឱកាសនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមកើនឡើង។
៣.និយាយថាទេចំពោះអាហារកែច្នៃ
ចៀសវាងអាហារកែច្នៃជាពិសេសសាច់ និងអាហារស្រាប់ (Fast food)។ អាហារប្រភេទនេះ ច្រើនតែមានកាឡូរីក្រាស់ ហើយវានឹងបង្កើនហានិភ័យ នៃការលើសទម្ងន់ ឬធាត់។
៤.គ្រប់គ្រងកំរិតស្ត្រេស
ស្ត្រេស បញ្ចេញអ័រម៉ូនជាច្រើនដូចជា Cortisol ដែលធ្វើអោយកម្រិតជាតិស្ករកើនឡើង និងបង្កើនភាពធន់ទ្រាំអាំងស៊ុយលីន។ យុទ្ធសាស្ត្រកាត់បន្ថយភាពតានតឹងនៅជុំវិញខ្លួនយើងនឹងធ្វើឱ្យមានសុខុមាលភាព និងបន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។
៥.បញ្ចូលលំហាត់ប្រាណទៅក្នុងសប្តាហ៍របស់អ្នក
វាសំខាន់ណាស់ ក្នុងការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងច្រើនដងក្នុងមួយសប្តាហ៍។ ជំនួសឱ្យការធ្វើលំហាត់ប្រាណរយៈពេលយូរសម្រាប់មួយថ្ងៃ ការធ្វើចលនាក្នុងរយៈពេលខ្លី ប៉ុន្តែច្រើនតែត្រូវបានបង្ហាញថា ធ្វើឱ្យការរំលាយអាហាររបស់អ្នកសកម្ម។ ពិគ្រោះ ជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកជានិច្ចមុនពេលចាប់ផ្តើមការហាត់ប្រាណណាមួយ។
៦.កុំរំលងការគេងរបស់អ្នក
នៅពេលដែលយើងមិនបានសម្រាកគ្រប់គ្រាន់…យើងប្រហែលជាមានអារម្មណ៍មិនសូវមានកម្លាំងចិត្តនឹងហាត់ប្រាណ ហើយងាយនឹងជ្រើសរើសអាហារ ដែលផ្តល់ភាពកក់ក្តៅ ដែលអាចមានជាតិស្ករខ្ពស់ កាបូអ៊ីដ្រាតសាមញ្ញ និងខ្លាញ់ឆ្អែត។ ការគេងមិនបានស្កប់ស្កល់មានភាពតានតឹងសម្រាប់ប្រព័ន្ធរាងកាយរបស់យើង ហើយការគេងមិនស្រួល ដូចជាការគេងស្ទះដង្ហើម បង្កើនហានិភ័យនៃភាពធន់នឹងអាំងស៊ុយលីន និងទឹកនោមផ្អែម ក៏ដូចជាជំងឺលើសឈាម និងបញ្ហាបេះដូង ។
៧.ពិចារណាលើការចិញ្ចឹមកូនឆ្កែមួយក្បាល
ក្នុងនាមជាអ្នកស្រឡាញ់សត្វ និងម្ចាស់ឆ្កែ ខ្ញុំគិតថា វាអាចទៅរួចដែលការក្លាយជាម្ចាស់ឆ្កែ ដែលមានទំនួលខុសត្រូវ នាំឱ្យមានការកែប្រែអាកប្បកិរិយា ដែលឆ្លើយតបទៅនឹងកត្តាហានិភ័យមួយចំនួន ដែលជាកម្មវត្ថុនៃជំងឺទឹកនោមផ្អែម។ សមាគមន៍បេះដូងអាមេរិក បានសង្ខេបពីការស្ទង់មតិជាច្រើនដូចជា ប្រសិនបើអ្នកមិនមែនជាម្ចាស់ឆ្កែទេ អ្នកទំនងជាមានជំងឺទឹកនោមផ្អែម និងជក់បារី ហើយប្រសិនបើអ្នកជាម្ចាស់ឆ្កែ អ្នកទំនងជានឹងមានរាងកាយកាន់តែសកម្ម និងហាក់ដូចជាមិនធាត់៕