ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ
ភរិយាដែលកើតក្នុងឆ្នាំថោះ មិនចេះមើលងាយប្តីទេ ដោយតែងតែយល់ចិត្ត និងទន់ភ្លន់ខ្លាំង។ ជាពិសេស គេតែងតែនៅក្បែរជួយស្វាមីជានិច្ច។ ជាហេតុដែលធ្វើឲ្យគ្រួសារគេអាចរីកចម្រើនខ្លាំងក្នុងថ្ងៃណាមួយ។
ឆ្នាំរកា
នារីដែលកើតក្នុងឆ្នាំរកា មិនថាជួបនឹងបញ្ហាអ្វីទេ តែងតែប្រើចិត្តស្ងប់ដើម្បីដោះស្រាយបញ្ហា។ ជាពិសេស គេមិនមែនជាមនុស្សស្រីឡូយឆាយឡើយ។ ក្រោយពេលដែលរៀបការរួច គេនឹងជួយស្វាមីខ្លាំង ដោយចាប់ដៃគ្នារកបានប្រាក់យ៉ាងច្រើនតែម្តង។
ឆ្នាំខាល
មនុស្សស្រីដែលកើតក្នុងឆ្នាំខាល ជាប្រពន្ធដែលមិនចេះមើលងាយប្តីឡើយ។ តាំងពីគេសម្រេចកសាងគ្រួសារជាមួយគ្នា គេត្រៀមចិត្តលំបាកជាមួយគ្នាហើយ។ ដូចនេះ មិនថាជួបនឹងបញ្ហាអ្វី ក៏គេនៅតែដើរទៅមុខជាមួយគ្នាជានិច្ច៕