ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ៤ប្រភេទដែលធ្វើឲ្យអ្នកមិនងាយជួបនឹងជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ?
- ក្នុងស្រូវសាលីមានផ្ទុកសារធាតុដែលអាចជួយទប់មិនឲ្យជាតិស្ករក្នុងរាងកាយរបស់អ្នកឡើងខ្ពស់ក្រោយបាយរួច។ អ្នកអាចញ៉ាំស្រូវសាលីចំនួនមួយចានក្នុងពេលព្រឹកបាន ព្រោះវាមិនត្រឹមតែអាចជួយផ្តល់ថាមពលដល់អ្នក ថែមទាំងជួយធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកមានលក្ខណៈនឹងនរផងដែរ។
- បន្លែបៃតងដូចជាផ្ទី ខាត់ណា និងបន្លែផ្សេងទៀត អ្នកគួរតែបរិភោគ ព្រោះវាជាបន្លែធ្វើឲ្យអ្នកឆាប់ឆ្អែត ដោយជួយទប់មិនឲ្យរាងកាយស្រូបយកជាតិស្ករខ្ពស់ចូលទៅទេ។ ដូចនេះ ជាតិស្ករក្នុងរាងកាយរបស់អ្នកនឹងមានលក្ខណៈនឹងនរខ្លាំងណាស់។
- ពពួកសណ្តែកដូចជា សណ្តែកក្រហម សណ្តែកខៀវ និងសណ្តែកផ្សេងទៀត មានផ្ទុកប្រូតេអ៊ីនខ្ពស់ និងសារធាតុជាច្រើនទៀតដែលអាចជួយឲ្យស្ករក្នុងរាងកាយមានលក្ខណៈនឹងនរខ្លាំង មិនងាយឡើងខ្ពស់នោះទេ។
- ក្នុងគ្រាប់ធញ្ញជាតិ ក៏មានសារធាតុដែលអាចជួយទប់មិនឲ្យរាងកាយស្រូបជាតិស្ករចូលច្រើនផងដែរ ដោយធ្វើឲ្យជាតិស្ករមានលក្ខណៈនឹងនរខ្លាំង។ ជាពិសេស ក៏អាចជួយការពារអ្នកមិនងាយឡើងទម្ងន់ខ្លាំងផងដែរ។ ដូចនេះ បើអ្នកមិនចង់ជួបនឹងជំងឺទឹកនោមផ្អែម គួរតែបរិភោគអាហារទាំង៤មុខនេះ៕