គ្រប់សន្លាក់ទាំងអស់ក្នុងរាងកាយមនុស្សយើង តែងតែមានឆ្អឹងខ្ចីជាទ្រនាប់ក្នុងសន្លាក់នោះដើម្បីអាចងាយស្រួលដល់ការបត់បែន កាត់បន្ថយការកកិតគ្នារវាងឆ្អឹងនឹងឆ្អឹង។
ម្យ៉ាងវិញទៀត ឆ្អឹងខ្ចីដើរតួនាទីជួយសម្រាលកម្លាំងក្នុងប្រព័ន្ធគ្រោងឆ្អឹងផង។ ចំពោះការខូចខាតឆ្អឹងខ្ចីនេះ អាចបង្កជាការឈឺចាប់ ហើម និងគាំងសន្លាក់បាន ជាពិសេសនៅត្រង់សន្លាក់ទ្រទម្ងន់តែម្តង។
វាមិនខុសគ្នានឹងជាលិកាផ្សេងៗទៀតឡើយ ឆ្អឹងខ្ចីមិនមានឈាមទៅចិញ្ចឹមវាឡើយ។ ដូច្នេះហើយវាតែងតែត្រូវការពេលវេលាច្រើនដើម្បីឱ្យឆ្អឹងខ្ចីនោះជាសះវិញ។ ការបង្កើនរយៈពេលជាសះស្បើយអាចធ្វើទៅបានតាមរយៈការញ៉ាំប្រេងពិសេសខាងក្រោមនេះ។
បើសិនជាអ្នកមាននិន្នាការឈឺសន្លាក់ និងគាំងសន្លាក់នៅជង្គង់ កែងជើង ស្មា កែងដៃ ឬកន្លែងណា ផ្សេងៗទៀតនៃរាងកាយ គ្រូពេទ្យច្រើនតែអាចនិយាយថា វាអាចដោយសារតែការខូចខាតឆ្អឹងខ្ចី។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីប្រេងពីរប្រភេទដែលអាចជួយបង្កើនឆ្អឹងខ្ចីបាន។
ប្រេងអូលីវ
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ខ្លាញ់អាស៊ីតប្រភេទអូមេហ្គាបីរបស់ប្រេងអូលីវអាចកាត់បន្ថយការរលាក និងជួយពន្លឿនដល់ការជួសជុល និងការផលិតឆ្អឹងខ្ចីបាន។ ដូច្នេះអ្នកគួរតែបន្ថែមប្រេងអូលីវនេះទៅក្នុងរបបអាហារញ៉ាំផងទៅ។ អ្នកក៏អាចញ៉ាំប្រេងនេះមួយទៅពីឬស្លាបព្រាបាយរាល់ថ្ងៃដើម្បីសន្លាក់ និងប្រព័ន្ធបេះដូងសរសៃឈាមមានសុខភាពល្អដែរ។
ប្រេងដូង
ក្រៅពីប្រេងអូលីវ មានប្រេងមួយទៀតដែលអាចជួយដល់ការផលិត ព្រមទាំំងពន្លឿនការជាសះស្បើយរបស់ឆ្អឹងខ្ចីដែរ។ អ្វីដែលអស្ចារ្យចំពោះប្រេងដូងគឺ អ្នកអាចប្រើវាដើម្បីម៉ាស្សានៅសន្លាក់ដែលហើមដើម្បីពន្លឿនការបាត់ឈឺចាប់ ហើម និងគាំងសន្លាក់បាន។ មុនពេលប្រើប្រេងដូង យកល្អគួរតែកម្តៅវាឱ្យក្តៅឧណ្ហៗពីរបីវិនាទីសិន៕