ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចធ្វើឲ្យសុខភាពអ្នកខូចបាន។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរព្រោះតែមិនស្រេកទឹក ហើយមិនញ៉ាំទឹកឡើយ ព្រោះនៅពេលដែលរាងកាយអ្នកខ្វះជាតិទឹក នឹងអាចធ្វើឲ្យប៉ះពាល់ដល់ថ្លើម និងក្រលៀនអ្នកបាន។ ដូចនេះ មិនថាអ្នកស្រេក ឬមិនស្រេកទឹកទេ អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ទើបអាចការពារថ្លើម និងក្រលៀនអ្នកបាន។
- អ្នកមិនគួរអង្គុយនៅតែមួយកន្លែង ហើយមិនធ្វើចលនាអ្វីទេ ព្រោះបើអ្នកអង្គុយជាប់តែមួយកន្លែងយូរ នឹងធ្វើឲ្យប្រែជាធាត់ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នងអ្នកផងដែរ។ ជាពិសេស នឹងអាចធ្វើឲ្យអ្នកកើតទឹកនោមផ្អែម ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់បេះដូង រួមនឹងសរសៃឈាមផងដែរ។ ដូចនេះ អ្នកគួរតែងើបឡើងមកដើរខ្លះ ដោយមិនគួរអង្គុយនៅតែមួយកន្លែងនោះឡើយ ទើបអាចរក្សាបានសុខភាពល្អ។
- អ្នកមិនគួរហាត់ប្រាណដោយប្រើចលនាខ្លាំងៗនោះទេ ព្រោះអាចធ្វើឲ្យប៉ះពាល់សាច់ដុំអ្នក ព្រមទាំងប៉ះពាល់ដល់ផ្លូវដង្ហើមអ្នក។ ដូចនេះ អ្នកគួរតែហាត់ប្រាណដោយដើរតាមសួនច្បារ ហែលទឹក ព្រមទាំងហាត់យ៉ូហ្កា ទើបធ្វើឲ្យសុខភាពអ្នកល្អបាន។
- អ្នកមិនគួរតែងតែខឹង មួលម៉ៅ ហើយឆេវឆាវនោះទេ ព្រោះបើអ្នកតែងតែមិនសប្បាយចិត្ត នោះនឹងបំផ្លាញស្បែកអ្នកភ្លាម ធ្វើឲ្យស្បែកអ្នកឆាប់ចាស់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយជានិច្ច ទើបអាចធ្វើឲ្យអ្នកក្មេងជាងវ័យ។
- អ្នកគួរតែដើរឲ្យត្រង់ មិនគួរដើរខ្នងកោងៗនោះទេ ព្រោះការដើរខ្នងកោងយូរ នឹងធ្វើឲ្យរាងអ្នកបាត់ មិនស្អាតនោះឡើយ។ ដូចនេះ អ្នកគួរតែដើរឲ្យត្រង់ ទើបអ្នកអាចមានរាងដែលស្អាតបាន៕