របបអាហារដែលអ្នកបរិភោគប្រចាំថ្ងៃ គឺពិតជាដើរតួយ៉ាងសំខាន់ ក្នុងការជួយបង្ការជំងឺខ្លាញ់រុំថ្លើម មិនអោយកើតមាន ។ ជាការពិតការបរិភោគអាហារអោយបានត្រឹមត្រូវ គឺអាចជួយស្ថានភាពជំងឺនេះ អោយធូរស្រាលជាងមុនបាន។
ខាងក្រោមនេះ គឺជារបបអាហារដែលអ្នកគួរទទួលទាន ប្រសិនបើអ្នកមានជំងឺនេះ ៖
កុំទទួលទានអាហារដែលសម្រាំងជាតិកាបូអ៊ីដ្រាតចេញ។ ប្រភពអាហារដែលផ្តល់ថាមពល ល្អបំផុតដែលអ្នកគួរទទួលទានមាននដូចជា៖ ដំឡូងបារាំង, គ្រាប់ធញ្ញជាតិ និង ពោត។
1. ចៀសវាងពីអាហារដែលសម្រាំងជាតិស្ករចេញ។ ការបរិភោគអាហារ ឬផឹកភេសជ្ជៈដែលសម្រាំងជាតិស្ករចេញ គឺនឹងផ្តល់ផលអាក្រក់សម្រាប់អ្នក ប្រសិនបើអ្នកមានជំងឺខ្លាញ់រុំថ្លើម។ ការចៀសឆ្ងាញពីអាហារប្រភេទនេះ អាចជួយគ្រប់គ្រងប្រតិកម្មប្រឆាំងនឹងអាំងស៊ុយលីន និងភាពធាត់បាន។
2. បង្កើនការទទួលទានអាហារដែលមានផ្ទុកជាតិសសៃខ្ពស់។ ប្រភេទផ្លែឈើ,បន្លែ, គ្រាប់ធញ្ញជាតិ,សណ្តែកដី គឺជាប្រភពដ៏ល្អនៃអាហារដែលមានផ្ទុកជាតិសសៃខ្ពស់។ ពួកវាក៏អាចជួយអ្នកក្នុងការគ្រប់គ្រងកម្រិតជាតិស្ករ និងកូឡេស្តេរ៉ូលក្នុងឈាមបានដែរ។
3. ជ្រើសរើសយកអាហារដែលមានផ្ទុកជាតិខ្លាញ់ល្អ។ ខ្លាញ់ទាំងអស់ គឺមិនដូចគ្នាទេ។ ជាការពិតមានប្រភេទខ្លាញ់មួយចំនួន គឺអាចផ្តល់ជាប្រយោជន៍ដល់រាងកាយអ្នក។ ប្រភេទអាហារដែលមានផ្ទុកខ្លាញ់ល្អមានដូចជា ត្រី, សណ្តែកដី, គ្រាប់ធញ្ញជាតិ, ផ្លែបឺរ និងប្រេងបន្លែជាដើម។
4. ចៀសវាងប្រភេទអាហារដែលមានផ្ទុកខ្លាញ់អាក្រក់។ ការកំណត់ថាប្រភេទអាហារណា ដែលមានផ្ទុកខ្លាញ់ប្រភេទនេះ គឺងាយស្រួលក្នុងការសម្គាល់នោះទេ ព្រោះជាធម្មតាវានឹងឆាប់កក ជាងប្រភេទអាហារធម្មតា។ ពួកវាមានដូចជា សាច់សត្វដែលជាប់ខ្លាញ់, បឺរ និងប្រូម៉ាតជាដើម ៕