ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
ឆ្នាំមមែ ជាបុគ្គលដែលអាចទទួលបានលាភច្រើនណាស់ ព្រោះមានអ្នកតាមជួយច្រើន។ ជាពិសេស ពេលដែលដើរចូលដល់វ័យកណ្តាល មិនខ្វះទេផ្លូវដែលអាចរកបានលុយធំ។ ជាហេតុដែលធ្វើឲ្យគេមានលុយរាប់រាល់ថ្ងៃតែម្តង។ ដូចនេះ ការរស់នៅប្រចាំថ្ងៃនឹងមិនចេះស្គាល់ភាពថាខ្វះខាតនោះឡើយ ដោយអាចរស់នៅប្រកបដោយសុភមង្គលខ្លាំងមិនគួរឲ្យជឿនោះទេ។
ឆ្នាំជូត
ឆ្នាំជូត មានខួរក្បាលឆ្លាតតាំងពីកំណើត ថែមទាំងបំពេញការងារបានយ៉ាងម៉ត់ចត់។ ជាហេតុដែលធ្វើឲ្យគេអាចបង្កើតបានលុយជាច្រើន។ ជាហេតុដែលធ្វើឲ្យគេមិនរស់ក្នុងជីវភាពដែលលំបាកយូរនោះឡើយ។ ដូចនេះ ក្នុងពេលបន្តទៅនេះ គេនឹងអាចឈានជើងចូលទៅក្នុងផ្លូវដែលសម្បូរទៅដោយទ្រព្យធំ ដោយធ្វើឲ្យគេប្រមូលយ៉ាងណាក៏យកមិនចេះអស់នោះដែរ។
ឆ្នាំរកា
ឆ្នាំរកា ពូកែក្នុងការគ្រប់គ្រងលុយតាំងពីកំណើត។ ជាពិសេស គេពូកែក្នុងការប្រើលុយតូចបង្កើតបានលុយធំណាស់។ ដូចនេះ លុយដែលមានក្នុងដៃគេនឹងប្រែជាច្រើនទៅៗ មិនចេះតិចនោះឡើយ។ ជាហេតុដែលធ្វើឲ្យគេអាចទិញបានរបស់ដែលគេស្រឡាញ់ពេញចិត្ត